Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home ចំណេះដឹង

ការសិក្សាឲ្យដឹងថាការមិនសម្រេចកាមខ្លួនឯងអាចប្រឈមជំងឺមហារីកក្រពេញប្រូស្តាត

M R by M R
March 8, 2023
in ចំណេះដឹង
0
ការសិក្សាឲ្យដឹងថាការមិនសម្រេចកាមខ្លួនឯងអាចប្រឈមជំងឺមហារីកក្រពេញប្រូស្តាត
0
SHARES
59
VIEWS

ដោយ៖សហការី

ការសិក្សាបានឲ្យដឹងថាគេហទំព័រ និងវេទិកាសហគមន៍ដែលបម្រើការជាក្រុមគាំទ្រសម្រាប់អ្នកដែលចង់បោះបង់ចោលរូបភាពអាសអាភាស និងសម្រេចកាមដោយខ្លួនឯងហៅកាត់ថា ‘NoFap’ អាចនឹងបំផ្លាញដល់សុខភាពផ្លូវចិត្ត។

មានក្រុមប្រមូលផ្តុំព័ត៌មានសង្គមរបស់អាម៉េរិក Reddit នៃចលនា ‘NoFap’ បានជំរុញឱ្យបុរសៗជៀសវាងការសម្រេចកាមដោយខ្លួនឯង ដើម្បីបង្កើនទំនុកចិត្ត ការផ្តោតសតិអារម្មណ៍ និងសូម្បីតែអាចឈានដល់ការព្យាបាលការងាប់លិង្គជាដើម។ ចំពោះអ្នកដែលគោរពប្រតិបត្តិបានហៅខ្លួនឯងថាជា “Fapstronauts” ថែមទៀតផង។

តាមការស្ទង់មតិដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស (UCLA) ឃើញថាមានបុរសចំនួន ៥៨៧ នាក់បានចូលរួមក្នុងការអនុវត្តឈប់ជក់បារី។

ធ្វើឲ្យគេរកឃើញថាពួកបុរសៗបាននិយាយថានៅខណៈពេលដែលពួកគេមានអការ “ធូរស្បើយ” ពួកគេមានអារម្មណ៍ថាគ្មានតម្លៃ ហាក់ដូចជាមានភាពខ្មាស់អៀន ភាពសោកសៅ និងនៅក្នុងករណីខ្លះវាធ្វើឲ្យមនុស្សធ្វើអត្តឃាតខ្លួនឯងទៀតផង ។ ពួកគេក៏ទំនងជារាយការណ៍អំពីបញ្ហាងាប់លិង្គផងដែរ។

បើយោងតាមអ្នកជំនាញដែលនានការគាំទ្រលើការសម្រេចកាមដោយខ្លួនឯងម្តងម្កាល និងការរួមភេទសម្រាប់អត្ថប្រយោជន៍សុខភាពជាច្រើន។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បង្ហាញថាបុរសៗដែលបានបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ ដងក្នុងមួយខែវាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ទៅមួយភាគបីឯណោះ។

យោងតាមអ្នកវិទ្យាសាស្ត្រ UCLAគេបានរកឃើញថាមានមនុស្សជាច្រើននៅលើវេទិកាអនឡាញដែលច្រៀងសរសើរ NoFap កំពុងធ្វើដូច្នេះឯងដោយសារមានការគាំពារខាងផ្នែកវិទ្យាសាស្ត្របានតិចតួចណាស់។

វាមិនមានចំនួនកំណត់តាមបែបវិទ្យាសាស្ត្រថាតើបុរស ឬស្ត្រីគួរតែសម្រេចកាមដោយខ្លួនឯងជាញឹកញាប់បានប៉ុណ្ណានោះទេ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានជំរុញឱ្យមនុស្សត្រូវអនុវត្តទម្លាប់នេះបានម្តងម្កាល ដោយថ្លែងថាវាអាចជួយកាត់បន្ថយភាពតានតឹងក្នុងចិត្ត បង្កើនការគោរពខ្លួនឯង និងសូម្បីតែបុរសៗអាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។

វាជំរុញឱ្យមានការបញ្ចេញអ័រម៉ូននៅពេលដែលមនុស្សបានសម្រេចកាមដោយខ្លួនឯងគឺវាធ្វើឲ្យមានអារម្មណ៍ល្អ ដូចជាអុកស៊ីតូស៊ីន និងអង់ដូហ្វីន ដែលជាផ្នែកដាស់អារម្មណ៍។

មិនមានតួលេខច្បាស់លាស់ថាមនុស្សម្នាក់គួររួមភេទឲ្យបានញឹកញាប់ប៉ុណ្ណាទេ។ តែអ្នកវិទ្យាសាស្ត្រថាប្រហែលមួយដងក្នុងមួយសប្តាហ៍គឺល្អបំផុតនេះជាការផ្តល់យោបល់ទៅកាន់ DailyMail.com ។

ផ្នែកមួយដែអាចស្រូបទាញរបស់ NoFap គឺថាដើម្បីព្យាបាល ‘ការញៀនរូបភាពអាសអាភាស’ ។

ប៉ុន្តែនៅពីក្រោយការសិក្សាពី UCLA របស់អ្នកវិទ្យាសាស្ត្របាននិយាយថាមិនមានការគាំទ្រផ្នែកវេជ្ជសាស្រ្តចំពោះការដែលគេបានធ្វើឡើងតាមទម្រង់បែបនេះនោះទេ។

អ្នកជំនាញបានណែនាំពីមុនមកថាការញៀនរឿងអាសអាភាស អាចថ្វើឲ្យគេបន្តមើលជាច្រើនម៉ោងតាមអ៊ីនធឺណិតនូវរឿងអាសអាភាស ដោយភ្លេចសកម្មភាពផ្សេងៗទៀតដូចជាការគេងជាដើមឃើញថាពេលវេលាដែលចំណាយមើលវាបានកើនឡើងជាបន្តបន្ទាប់។

គេក៏បានអះអាងថាដើម្បីលើកកម្ពស់នៃការលូតលាស់សាច់ដុំដោយសាកម្រិតអ័រម៉ូនកើនឡើងនូវ testosterone ។

ការអះអាងនេះផ្អែកលើការសិក្សាតិចតួចមួយកាលពីឆ្នាំ ២០០៣ដូច្នេះហើយនៅមិនទាន់មានការសិក្សាយ៉ាងម៉ត់ចត់ណាមួយត្រូវបានធ្វើឡើងសម្រាប់គាំទ្រការអះអាងទាំងនេះនៅឡើយទេ។

នៅលើវេទិកា NoFap ដែលធ្វើឡើងតាមអ៊ីនធឺណិតក្រុមអ្នកវិទ្យាសាស្ត្របានដាក់ជាសំនួទៅកាន់របុរសៗអំពីបទពិសោធខាងលើនេះចំពោះ ‘ការធ្វើឲ្យធូរស្បើយក្នុងអារម្មណ៍’។

បើយោងតាមការសិក្សាឆ្នាំ ២០២២ បង្ហាញដោយទស្សនាវដ្តី Sexualities ពួកគេទាំងអស់បានចូលរួមក្នុងក្រុម Reboot ដែលជាវេទិកាស្វែងរកប្រាក់ចំណេញដ៏ធំមួយ ដែលភាគច្រើនដំណើរការនេះគឺធ្វើឡើងដោយពួកបុរសៗដែលគេពិពណ៌នាដោយខ្លួនឯងថាពួកគេជា “គ្រូបង្វឹកក្នុងការស្តារឡើងវិញនូវកាសម្រេចកាម” សម្រាប់ “ការញៀនសិច” ។

អ្នកចូលរួមសកម្មភាពនេះបានឲ្យដឹងថាវាធ្វើឲ្យមានអារម្មណ៍ធូរស្បើយចំពោះការសម្រេចកាមដោយខ្លួនឯងជាលើកដំបូងក្រោយពីមិនបានប្រព្រឹត្តអស់រយៈពេលជាយូរវាធ្វើឲ្យដក់ជាប់ក្នុងចិត្តនូវការខ្មាស់អៀន ធ្វើឲ្យខ្លួនឯងយល់ថាគ្មានតម្លៃ និងមានសភាពសោកសៅទៀតផង។

ប្រហែល ២៩ ភាគរយនៃពួកបុរសៗក៏បាននិយាយផងដែរថាការបរាជ័យថ្មីៗក្នុងជីវិតរស់នៅរបស់ពួកគេ “ជាកត្តាបណ្តាលឱ្យពួកគេមានអារម្មណ៍ថាចង់ធ្វើអត្តឃាតខ្លួនឯង” ។

អ្នកដែលមិនបានប្រព្រឹត្តអស់រយៈពេលជាយូរទំនងដឹងពីបញ្ហាលិង្គមិនឡើងរឹងល្អ មានសភាពធ្លាក់ទឹកចិត្ត ធុញថប់ក្នុងអារម្មណ៍ និងមានសភាពអវិជ្ជមានចំពោះការរួមភេទ។

វានៅមិនទាន់ច្បាស់លាស់ទេថាមកពីមូលហេតុអ្វីបានជាការមិនបានសម្រេចកាមដោយខ្លួនឯងបណ្តាលឱ្យងាប់លិង្គ ប៉ុន្តែវាអាចដោយសារតែទស្សនៈអវិជ្ជមានដែលទាក់ទងនឹងសកម្មភាពផ្លូវភេទនៅក្នុងខ្លួនអ្នកដែលប្រកាន់ខ្ជាប់តាម NoFap ។

នៅពេលមានការបង្ហោះសារជាសំណួរនេះឡើងមាន ៧៣ ភាគរយបានឲ្យដឹងថាពួកគេបានមើលសំណួរខុស។

NoFap អាចត្រូវបានគេមើលឡើងវិញអំពី Reddit នៅក្នុងឆ្នាំ ២០១១ បន្ទាប់ពីមានការសន្ទនារវាងមនុស្សដែលបានឈប់ប្រព្រឹត្តការសម្រេចកាមដោយខ្លួនឯង។

គេអះអាងថា ការបោះបង់ការសម្រេចកាមដោយខ្លួនឯង និងការញៀនសិចអាចមានអត្ថប្រយោជន៍ច្រើនសម្រាប់មនុស្ស។

សកម្មភាពរបស់ក្រុម NoFap បានបង្ហោះភ្លាមៗនៅលើ Facebook បង្ហាញពីអ្នកចូលរួមដែលបានចោទប្រកាន់លើការសម្រេចកាមដោយខ្លួនឯងថាធ្វើឱ្យពួកគេមាន “ការប៉ះពាល់ដល់ខួរក្បាល” ហើយបញ្ជាក់ថាការបញ្ឈប់វានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា “ដូចជាមនុស្សដ៏អស្ចារ្យម្នាក់” ។

នៅក្នុងការបង្ហោះមួយផ្សេងទៀតដែលអ្នកប្រើអារម្មណ៍និយាយថាវាធ្វើឲ្យ ‘អាម៉ាស់’ ចំពោះការសម្រេចកាមដោយខ្លួនឯង អ្នកប្រើអារម្មណ៍ម្នាក់ទៀតបានបញ្ចេញមតិថាប្រាប់ទៅពួកគេឱ្យ ‘ដាក់ទោសលើខ្លួនឯង’ និង ‘បញ្ឈប់ទម្លាប់បែបនេះបន្តិចម្តងៗ’ ទៅ។

គេនៅតែមិនមានតួលេខច្បាស់លាស់លើចំនួនជនជាតិអាម៉េរិកដែលធ្វើតាម NoFap ប៉ុន្តែក្រុមដែលមាននិន្នាការបែបនេះមានសមាជិករាប់ពាន់នាក់គាំទ្រ។

របាយការណ៍ស្តីពីការគំរាមកំហែងចំនួន (៤៩ ភាគរយ) ដែលបានបង្ហោះប្រឆាំងទៅលើអ្នកស្រឡាញ់ភេទដូចគ្នាចំនួន (៤២ ភាគរយ) និងការបង្ហោះណែនាំអ្នកដទៃឱ្យធ្វើបាបខ្លួនឯង ឬក៏សម្លាប់ខ្លួនឯងចំនួន (២៣ ភាគរយ) ។

ក្រុម NoFap ត្រូវបានអ្នកនិពន្ធកត់សម្គាល់ផងដែរថាការពិពណ៌នារបស់គេថាជា ‘គោលដៅបង្កើតឡើងសម្រាប់លើកតម្កើងពួកស្បែកសជាបងធំ’ ។

ពួកគេក៏បានប្រដូចវេទិកានេះទៅនឹងជំងឺ iatrogenic ឬជំងឺដែលមានអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្ត។

អ្នកវិទ្យាសាស្ត្រផ្នែកប្រសាទនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស លោក វេជ្ជបណ្ឌិត Nicole Prause ជាអ្នកដឹកនាំការស្រាវជ្រាវបានថ្លែងថា “ជាពិសេសដូចជាការចាប់ផ្តើមឡើងវិញតាម NoFap បានជំរុញឱ្យមានការមិនប្រព្រឹត្តការសម្រេចកាមដោយខ្លួនឯង និង/ឬរូបភាពអាសអាភាស ដើម្បីជាមធ្យបាយក្នុងការព្យាបាលការញៀនរូបភាពអាសអាភាស” ដែលមិនទទួលស្គាល់នៅក្នុងការធ្វើរោគវិនិច្ឆ័យ ។

នៅក្នុង’ខណៈពេលដែលធ្វើតាម ReBoot/NoFap នឹងនាំឲ្យមានការកាត់បន្ថយទុក្ខព្រួយ ការសិក្សាលើគុណភាពត្រូវបានគេណែនាំជាបន្តបន្ទាប់ថា ‘ការចាប់ផ្ដើមសម្រេចកាមដោយខ្លួនឯងឡើងវិញ’ មានលក្ខណៈផ្ទុយស្រឡះនឹងការបង្កឱ្យមានទុក្ខព្រួយកាន់តែច្រើន។

នាងបាននិយាយថា ទុក្ខព្រួយនេះគឺជាការឆ្លើយតបទៅនឹងរឿងដែលមិនបានប្រព្រឹត្តក្នុងការសម្រេចកាមដោយខ្លួនឯងដែលបង្ហាញពីអាកប្បកិរិយាផ្លូវភេទធម្មតាៗថាវាជា ‘ការបរាជ័យខ្លួនឯង’។

ទុក្ខព្រួយនេះវាផ្សារភ្ជាប់ទៅនឹងការបង្ហោះសារដែលធ្វើឲ្យមានបញ្ហាដែលវាមិនត្រឹមត្រូវចំពោះក្រុមដែលមាន ‘អការធូរស្បើយឡើងវិញ’ ។

កាសែតនេះត្រូវបានចុះផ្សាយក្នុងខែនេះក្នុងទស្សនាវដ្ដី Sexualities។

បន្ទាប់ពីការសិក្សាកាលពីឆ្នាំ ២០១៦ គេបានរកឃើញថាមានបុរសៗដែលបាញ់ទឹកកាមញឹកញាប់បង្កឲ្យមានហានិភ័យទាបលើការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាត។

បើយោងតាមការវិភាគទិន្នន័យរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard លើបុរសៗជិត ៣២,០០០ នាក់បានរកឃើញថាការបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ ដងក្នុងមួយខែអាចកាត់បន្ថយហានិភ័យមួយភាគបីលើការវិវត្តជំងឺមហារីក ។

ទំនាក់ទំនងរវាងការបញ្ចេញទឹកកាម និងមហារីកក្រពេញប្រូស្តាតមិនត្រូវបានគេដឹងច្បាស់នោះទេ។

អ្នកខ្លះជឿថា ការបញ្ចេញទឹកកាមអាចកម្ចាត់មហារីកក្រពេញប្រូស្តាត បន្ថយការរលាក និងមានស្ត្រេសតិចតួច ធ្វើឲ្យគេងលក់ស្រួល ដែលទាំងអស់នេះអាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត៕

Previous Post

ស្ត្រីស្ថិតនៅក្រោមតំណាងយ៉ាងជ្រាលជ្រៅនៅក្នុងតួនាទីដឹកនាំរបស់រដ្ឋាភិបាល

Next Post

ស្ត្រីមានបបូរមាត់ធំជាងគេបញ្ជាក់ថានាងនឹងជះលុយពង្រីកវាឲ្យធំថែមទៀត

M R

M R

Related Posts

អ្នកបុរាណវិទ្យាបានរកឃើញផ្នូររាជវង្សថាំងកាលពីជាង១ពាន់ឆ្នាំនៅប្រទេសចិន
ចំណេះដឹង

អ្នកបុរាណវិទ្យាបានរកឃើញផ្នូររាជវង្សថាំងកាលពីជាង១ពាន់ឆ្នាំនៅប្រទេសចិន

March 21, 2023
មន្ទីរបញ្ចកោណរកឃើញថាអ្នកបើកយន្តហោះយោធាអាម៉េរិកអាចមានជំងឺមហារីកក្នុងអត្រាខ្ពស់
ចំណេះដឹង

មន្ទីរបញ្ចកោណរកឃើញថាអ្នកបើកយន្តហោះយោធាអាម៉េរិកអាចមានជំងឺមហារីកក្នុងអត្រាខ្ពស់

March 21, 2023
Next Post
ស្ត្រីមានបបូរមាត់ធំជាងគេបញ្ជាក់ថានាងនឹងជះលុយពង្រីកវាឲ្យធំថែមទៀត

ស្ត្រីមានបបូរមាត់ធំជាងគេបញ្ជាក់ថានាងនឹងជះលុយពង្រីកវាឲ្យធំថែមទៀត

អត្ថបទពេញនិយម

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

March 21, 2023
ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

March 22, 2023
មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

March 22, 2023
​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

March 20, 2023
បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

March 22, 2023
រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

March 21, 2023

អត្ថបទថ្មី

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

March 24, 2023
កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

March 24, 2023
ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

March 24, 2023
ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

March 24, 2023
អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

March 24, 2023
ទាហានអ៊ុយក្រែននៅសមរភូមិសុំជំនួយកាំជ្រួច Stingers បន្ថែម ខណៈយន្តហោះគ្មានមនុស្សបើករុស្ស៊ីលុកលុយខ្លាំងណាស់

ទាហានអ៊ុយក្រែននៅសមរភូមិសុំជំនួយកាំជ្រួច Stingers បន្ថែម ខណៈយន្តហោះគ្មានមនុស្សបើករុស្ស៊ីលុកលុយខ្លាំងណាស់

March 24, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News