កីឡា

Barcelona ដាក់រ៉ាដាចង់នាំយក Laporte របស់ Man City មកចូលរួមជាមួយ

ដោយ៖ Rith Kongkea

នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes បានឲ្យដឹងថា មេឃខៀវ Manchester City បានបើកផ្លូវឲ្យ Aymeric Laporte ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយខ្សែការពាររូបនេះ​ហាក់មិនសប្បាយចិត្ត ដោយសារមិនសូវបានបង្ហាញខ្លួនលើទីលាន ។

ក្លិបអ្នកមានបុណ្យ FC Barcelona បាន​ដាក់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ក្នុង​បញ្ជីឈ្មោះ​ដែលពួកគេចង់បាន​​ភ្លាមៗ ប៉ុន្តែ​វាអាច​នឹង​ពិបាក​ក្នុង​ការ​ផ្តល់ប្រាក់ឈ្នួល​ទៅលើ​កិច្ច​ព្រម​ព្រៀងមួយ​នេះដោយក្លិបកំពុងជួបបញ្ហាហិរញ្ញវត្ថុ៕