សេដ្ឋកិច្ច

ស្ពានកោះ​ពេជ្រ​-​កោះនរា សម្រេចការស្ថាបនាបាន ៦២%​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៣

​ភ្នំពេញ​៖យោងមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​កោះ​ពេជ្រ​-​កោះនរា រហូតមកដល់​ពេលនេះ​សម្រេចបាន​ការសាងសង់​៦២​ភាគរយ​ហើយ​និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២៣​នេះ។

​ស្ពាន​នេះ ជាការ​ភ្ជាប់​ចរាចរ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ទៅ​ផ្លូវជាតិ​លេខ​១ ហើយនឹង​ជា​ច្រក​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​កាត់បន្ថយ​ការកក​ស្ទះ​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ទាំងពីរ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ស្ពាន​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោម​ទុនវិនិយោគ​តម្លៃ ៣៨​លាន​ដុល្លារ​អាមេរិក និង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC)​៕ដោយៈសិរីមតី