សន្ដិសុខសង្គម

រថយន្តទំនើបុករបាំងថ្មចែកផ្លូវក្រឡាប់ផ្ងារកង់​តៃកុងរត់បាត់

ភ្នំពេញ​៖ រថយន្តទំនើបម៉ាក Nissan navara បានបើកបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារកង់ អ្នកបើកបរលូនចេញក្រៅ រងរបួសតិចតួចរួចគេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅមុខវត្តស្ទឹងមានជ័យ​ តាមផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមីនា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងរថយន្តម៉ាក​ Nissan navara ផ្លាក​លេខ​ភ្នំពេញ2AU-2961 បើកតាមផ្លូវលេខ២១៧​ ពីលិចទៅកើតក្នុងល្បឿនលឿន​។

មកដល់កន្លែងខាងលើ រថយន្តនោះក៏បានបុករបាំងថ្មចែកផ្លូវលើស្ពានស្ទឹងមានជ័យ ​បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់ម្ខាង​រងការខូចខាតយ៉ាងដំណំ​។ ភ្លាមនោះគេឃើញអ្នកបើកបរបានលូនចេញពីក្នុងរថយន្ត​រងរបួសតិចតួច​រួចគេចខ្លួនបាត់។ក្រោយមក​សមត្ថកិច្ចជំនាញបានមកវាស់វែងរួចយករថយន្តបង្ក ទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ​៕ដោយ៖វិចិត្រ