សន្ដិសុខសង្គម

ទាស់​សម្ដី​គ្នាប្រើកាំបិតចាក់​ឱ្យបុរស​ម្នាក់​ស្លាប់ ម្នាក់ទៀតរបួសធ្ងន់​

កោះកុង៖​ឃាតកម្ម​មួយបាន​កើត​ឡើង​កាលពីថ្ងៃទី៦ ខែមីនា​ បណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀត​រងរបួសធ្ងន់ នៅមុខខ្លោងទ្វារសួនសត្វ​ ភូមិចាំយាម​ ​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ​ បឿន ប៊ុនហេង ​ អាយុ​ ២៣ ឆ្នាំ​ជា កម្មករ​ ស្នាក់នៅ​ភូមិ-ឃុំខាងលើ។អ្នករបួស​ឈ្មោះ​ ឈ្មោះ ហេង ចាន់ដារ៉ា អាយុ ១៩ ឆ្នាំ​ ស្នាក់នៅ​ភូមិ​-ឃុំជាមួយគ្នា​។រី​ឯ​ជនសង្ស័យ​២នាក់​ឈ្មោះ​ ហេង សៅឌី អាយុ ៣៧ឆ្នាំ មុខរបរចុងភៅចិន​ នៅភូមិ​-ឃុំ​​ខាង​លើ​​បានរត់​គេច​ខ្លួន​។​ឈ្មោះ​ ហ៊ុយ ហៃទី​ អាយុ​២៤ឆ្នាំ ​ជាចុងភៅចិន​ ត្រូវបានឃាត់​ខ្លួន​។

ក្រុមជនសង្ស័យបានធ្វើ​សកម្មភាព​ដោយយក​​កាំបិតចុងស្រួច​ចាក់​ទៅលើ​ជន​រងគ្រោះ​ បណ្ដាល​ឱ្យមានអ្នក​រងរបួសធ្ងន់និងអ្នក​ស្លាប់​។ករណី​នេះ​​នគរបាល​ស្រុក​មណ្ឌលសីមា​កំពុង​បំពេញ​សំណុំ​រឿង​តាម​នីតិ​វិធី​និង​កំពុង​ស្រាវជ្រាវ​រកចាប់​ជន​សង្ស័យ​ម្នាក់ទៀតយកមកអនុវត្តតាមច្បាប់​៕ដោយ៖វិចិត្រ