កីឡា

Man Utd រងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅទឹកដី Anfield ដោយលទ្ធផល ៧ទល់០

ដោយ៖ Rith Kongkea

Manchester United ត្រូវបានហង្សក្រហម Liverpool លត់យ៉ាងចាស់ដៃក្នុងលទ្ធផល​ ៧-០ ដោយមិនឲ្យតដៃបានសូម្បីមួយគ្រាប់នៅទឹកដី Anfield ។

នេះជាការចាញ់ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិបនៅក្របខ័ណ្ឌ Premier League ។

ក្រុមរបស់លោក Eric Ten Hag បានរបូត១គ្រាប់នៅចុងវគ្គទី១ ប៉ុន្ដែចូលដល់តង់ទី២ភ្លាម ពួកគេហាក់ដូចជាជាប់គាំងខ្លាំងទៅលើទម្រង់លេងដោយរបូត ៣គ្រាប់ភ្លាមៗត្រឹមរយៈពេល៧នាទី ។ ក្រុមលោក Jurgen Klopp មិនបានបន្ធូរដៃឲ្យភ្ញៀវឡើយ ដោយបន្ថែម ៣គ្រាប់ទៀតមុនបញ្ចប់ ការប្រកួត៩០នាទី ។ ៧គ្រាប់របស់ Liverpool ធ្វើបានដោយកីឡាករ Cody Gakpo ២គ្រាប់ , Mohamad Salah ២គ្រាប់ , Nunez ២គ្រាប់ និងខ្សែប្រយុទ្ធចាស់វស្សា Roberto Firmino ១គ្រាប់ ។

ដ្បិតតែចាញ់មែន​ ប៉ុន្តែ Man United នៅតែរក្សាតំណែង Top4 ដដែល ពោលគឺពួកគេស្ថិតនៅលេខ៣ មាន ៤៩ពិន្ទុ ហើយអ្វីដែលសំខាន់គឺ Manchester United មានភារកិច្ចប្រកួតប្រជែងពាន២ ខាងមុខទៀត FA Cup និង Eruopa League ៕