សន្ដិសុខសង្គម

បញ្ជូន២នាក់ករណីចែកចាយគ្រឿងញៀនក្នុងបន្ទប់KTVទៅតុលាការ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៥ ខែមីនា ផ្នែកជំនាញបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ករណីចែកចាយគ្រឿងញៀនក្នុងបន្ទប់ខារ៉ាអូខេទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ជនសង្ស័យ២នាក់។បុរស២នាក់នោះពាក់ព័ន្ធករណី-រក្សាទុក-ដឹកជញ្ជូននិងចែកចាយ​ដោយខុសច្បាប់នូវសារធាតុញៀន។ពួកគេប្រព្រឹត្តនៅក្លិបKTV J សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

ជនសង្ស័យឈ្មោះ ស៊ុន ហេង ហៅធ្មេញ អាយុ១៨ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ឈ្មោះ នី វិសាល ហៅបែន អាយុ១៨ឆ្នាំ ជាអ្នកដឹកអីវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។វត្ថុតាងដកហូត-ម៉ូតូម៉ាកហុងដា​ឌ្រីមផ្លាកលេខភ្នំពេញ 1JF-3567 -សារធាតុញៀនម៉ាក Blue Raspberries ចំនួន២៥កញ្ចប់-ម៉ាកStawberry ចំនួន១៥កញ្ចប់ និងម៉ាក Grape ចំនួន៣៥កញ្ចប់។

ក្រោយពីឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង​បន្តទៅតុលាការរាជធានីភ្នំពេញ៕ដោយ៖វិចិត្រ