Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home សុខភាព

រួមចំណែក​ក្នុង​កិច្ចការ​សង្គម​ បុគ្គលិកធនាគារអេស៊ីលីដាជាង៦០០នាក់ បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត

Sophal Nhem by Sophal Nhem
March 6, 2023
in សុខភាព
0
រួមចំណែក​ក្នុង​កិច្ចការ​សង្គម​ បុគ្គលិកធនាគារអេស៊ីលីដាជាង៦០០នាក់ បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត
0
SHARES
12
VIEWS

ភ្នំពេញ​៖ដោយមើលឃើញការបរិច្ចាគ​ឈាម​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម និង ​ការចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​​មាន​សារៈសំខាន់​នោះ ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ​ជាង​៦០០​នាក់​បាន ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជនរង​គ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​។​ការបរិច្ចាគ​ឈាម​នេះ បាន​ត្រូវធ្វើឡើង​នា​ថ្ងៃទី​៦​ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​អេស៊ីលីដា ភីអិលស៊ី​។​

​លោក លី ថៃ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច នៃ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងថា​៖​ធនាគារ អេស៊ីលីដា​ការបរិច្ចាគ​ឈាម​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​។ ម្យ៉ាងវិញទៀត​ការចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ០៥​ដង រួចមកហើយ កាលពី​ឆ្នាំ​២០១២ ថ្ងៃទី ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩​។

​លោក​បាន​បន្តថា​៖​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន ធូរស្រាលនៅថ្ងៃទី៦ខែមីនានេះ ជា​លើក​ទី​០៦​ហើយ​ដែល​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ សរុប​ចំនួន ២៣១​នាក់ ដោយ​ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៧៧​នាក់ បាន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្សធម៌ សម្រាប់​បំពេញតម្រូវការ​កង្វះ​ឈាម​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិតជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមសម្រាប់​ជួយ​សង្គ្រោះ​​ជនរងគ្រោះនិង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ជាពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​។ដោយឡែក សម្រាប់​​កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាម​បណ្តា​សាខា​ខេត្ត សរុប​ចំនួន ៣៧២​នាក់ ក្នុងនោះ ស្ត្រី​មាន​ចំនួន ១០៦​នាក់ក៏​បាន​​​ចូលរួម​បរិច្ចាគ​ឈាម​នៅតាម​មន្ទីរពេទ្យបង្អែក​នៃ​ខេត្ត​នីមួយៗ​ផងដែរ​។

​​លោកស្រី​វេជ្ជបណ្ឌិត មើ​ក សា​មាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មានប្រសាសន៍ថា សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​ក្រសួង ស្ថាប័ន ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ បានចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញ​ហើយ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​រួចមក​។ សព្វថ្ងៃនេះ​យើង​មិនទាន់មាន​ឈាម​ដែលមាន​ប្រភពពី​អ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​បន្ទាន់​នៅឡើយ​ទេ​។ ក្នុង​មួយថ្ងៃ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ប្រមាណ ១៥០​ប្លោក សម្រាប់​ជួយ​សង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ ហើយ​នៅ​ទូទាំងប្រទេស​ត្រូវការ​ឈាម​ប្រមាណ ២០០​ប្លោក ជា​រៀងរាល់ថ្ងៃ ដូចនេះ យើង​ត្រូវការ​ឈាម​បន្ថែមទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់​។​

​លោកស្រី​វេជ្ជបណ្ឌិត បាន​ជំរុញ និង​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ជាពិសេស​ក្រុមយុវជន មេត្តា​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​យកទៅជួយ​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក យ៉ាងខ្លាំង លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់ថា បើសិនជា​គ្មាន ការចូលរួមចំណែក ពី​សប្បុរសជន​ស្ម័គ្រចិត្ត​ទាំង​ឡាយ​នោះទេ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​មន្ទីរពេទ្យ ទាំងអស់ ព្រមទាំង​គ្រួសារ​អ្នកជំងឺ ពិតជា​មានការ​លំបាក​ដោយសារ​ឈាម​មាន​ប្រភពពី​ក្នុងចំណោម​ប្រជាជន យើង ដូច្នេះ ការចូលរួមរ​បស់បង​ប្អូន​ពិតជា​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ណាស់​។

លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់​ដែល​បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​​នោះ​៕

 

 

​

Previous Post

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឱ្យអ្នកបើកបរភាគីម្ខាងបានស្លាប់

Next Post

 មេទាហានស៊ីឈ្នួលរុស្ស៊ី ព្រួយបារម្ភរឿងអស់គ្រាប់រំសេវ

Sophal Nhem

Sophal Nhem

Related Posts

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត( AI ) អាចព្យាបាលមហារីកក្នុងរយៈពេល ៣០ ថ្ងៃ
សុខភាព

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត( AI ) អាចព្យាបាលមហារីកក្នុងរយៈពេល ៣០ ថ្ងៃ

March 23, 2023
ហាងនំប៉័ងអ៊ីតាលីមួយគ្រោងលក់នំប៉័ងធ្វើពីម្សៅសត្វចង្រិត
សុខភាព

ហាងនំប៉័ងអ៊ីតាលីមួយគ្រោងលក់នំប៉័ងធ្វើពីម្សៅសត្វចង្រិត

February 14, 2023
Next Post
 មេទាហានស៊ីឈ្នួលរុស្ស៊ី ព្រួយបារម្ភរឿងអស់គ្រាប់រំសេវ

 មេទាហានស៊ីឈ្នួលរុស្ស៊ី ព្រួយបារម្ភរឿងអស់គ្រាប់រំសេវ

អត្ថបទពេញនិយម

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

March 21, 2023
ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

March 22, 2023
មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

March 22, 2023
​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

March 20, 2023
រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

March 21, 2023
បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

March 22, 2023

អត្ថបទថ្មី

បុរសបរទេសម្នាក់បានឈ្លក់ទឹកសមុទ្របណ្តាលឱ្យស្លាប់

បុរសបរទេសម្នាក់បានឈ្លក់ទឹកសមុទ្របណ្តាលឱ្យស្លាប់

March 25, 2023
អ្នករាយការណ៍ព័ត៌មានPNN ក្រោយពីធ្លាក់ចូលអណ្ដូងជម្រៅ៤០ម៉ែត្របានស្លាប់

អ្នករាយការណ៍ព័ត៌មានPNN ក្រោយពីធ្លាក់ចូលអណ្ដូងជម្រៅ៤០ម៉ែត្របានស្លាប់

March 25, 2023
សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

March 24, 2023
កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

March 24, 2023
ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

March 24, 2023
ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

March 24, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News