សន្ដិសុខសង្គម

ត្រៀមបញ្ជូនបុរសចិនម្នាក់ករណីផ្ទុះអាវុធជាង១០គ្រាប់ទៅតុលាការ

ភ្នំពេញ៖ ថ្ងៃទី៣ ខែមីនា កម្លាំងនគរបាលភ្នំពេញនិងខណ្ឌមានជ័យ បានស្រាវជ្រាវចាប់បុរសចិនម្នាក់​បន្ទាប់ពីបង្កផ្ទុះអាវុធចំនួន១២គ្រាប់ និងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា​ កាលថ្ងៃទី១ ខែមីនាឆ្នាំ២០២៣ មានករណីផ្ទុះអាវុធចំនួន១២គ្រាប់នៅម្តុំខុនដូR &F ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយជនបង្កបានរត់គេចខ្លួន។បន្ទាប់ពីកើតហេតុកម្លាំងជំនាញស្រាវជ្រាវតាមចាប់បុរសចិនបានម្នាក់ពាក់ព័ន្ធករណីកាន់កាប់-ប្រើប្រាស់និងទិញអាវុធខុសច្បាប់។

បុរសចិនសង្ស័យឈ្មោះ GUAN JIANNAN អាយុ៣៦ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅខុនដូR & F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ក្នុងនោះដកហូតកាំភ្លើងខ្លី២ដើមម៉ាក Sig Sauer បង់ចំនួន២ និងម៉ាកBlow Mini បង់១-គ្រាប់ប្រភេទ9mm៧៨គ្រាប់-គ្រាប់ប្រភេទ380ចំនួន៤៦គ្រាប់-កុំព្យូទ័រម៉ាកBolunshuai-ទូរសព្ទ២គ្រឿង-លិខិតឆ្លងដែន១ក្បាល – MACBOOK AIR ១គ្រឿង-ប្រាក់រៀលចំនួន១០០.០០០រៀលនិង៥ដុល្លារ។

ក្រោយពីសាកសួរ ផ្នែកជំនាញបានរៀបចំសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅ​តុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ