សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងរកមូលហេតុឆេះអគារ កាស៊ីណូ“ប៉ារីសបូព៌ា”

ស្វាយរៀង៖ភ្លើងបានឆាបឆេះអគារកាស៊ីណូ“ប៉ារីសបូព៌ា” បណ្តាលឱ្យមានការភ្ញាក់ផ្អើល  ដោយមានអភិបាលខេត្តស្វាយរៀង ចុះដឹកនាំកម្លាំងជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានឆេះអគារកាស៊ីណូមួយកន្លែង នៅភូមិបាវិតកណ្តាល​ សង្កាត់បាវិត​ ក្រុងបាវិត​ នោះមក លោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ ​​បានចុះពិនិត្យដល់ទីតាំង​កើតហេតុនិងបានដឹកនាំបញ្ជាកងកម្លាំងពាក់ព័ន្ធទាំងអស់ជាមួយភាគី វៀតណាមខេត្តជាប់ព្រំដែន ដើម្បីជួយអន្តរាគមន៍ប្រើរថយន្តបាញ់ទឹកពន្លត់បានទាំងស្រុងនៅវេលារំលង អធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា។

គ្រោះអគ្គិភ័យឆេះអគារកាស៊ីណូនេះផ្តើមឡើងកាលពីព្រលប់ថ្ងៃទី២ ខែមីនា ស្ថិតនៅភូមិ សង្កាត់ខាងលើ ដោយសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យមានការឆាបឆេះជាមួយទំហំនៃការបាត់បង់ទ្រព្យសម្បត្តិនៅឡើយទេ។កម្លាំងអាជ្ញាធរបានបន្តស្រាវជ្រាវរកមូលហេតុនិងសាកសួរពីការខូចខាត ក្នុងករណីនេះ៕ដោយ៖វិចិត្រ