អន្តរជាតិ

យក្សចិននាំមុខសហរដ្ឋអាម៉េរិកក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាជាសកល

ដោយ៖សហការី

កាលពីថ្ងៃព្រហស្បតិ៍ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាប្រទេសចិន “បាននាំមុខដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង” ក្នុងចំណោមបច្ចេកវិទ្យាសំខាន់ៗចំនួន ៤៤ ប្រភេទ និងកំពុងបន្តរីកចម្រើនថែមទៀតក្នុងខណៈដែលលោកខាងលិចមានការបាត់បង់ការប្រកួតប្រជែងជាសកលលើការសម្រេចលទ្ធផលក្នុងផ្នែកស្រាវជ្រាវ។ នេះបើយោងតាមការត្រួតពិនិត្យតាមដានលើវិស័ការពារ ផ្នែកអវកាស ថាមពល និង ផ្នែកជីវបច្ចេកវិទ្យានានា។

បើយោងតាមវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានឲ្យដឹងថា យោងតាមការសិក្សារបស់ពួកគេបានបង្ហាញឲ្យឃើញថា វិស័យមួយចំនួន ក្នុងស្ថាប័នស្រាវជ្រាវកំពូលៗទាំង ១០ របស់សកលលោកមានមូលដ្ឋាននៅក្នុងប្រទេសចិន។

ការសិក្សាដែលទទួលមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានរកឃើញថាជារឿយៗសហរដ្ឋអាម៉េរិកធ្លាក់ក្នុងចំណាត់ថ្នាក់ទីពីរក្នុងការគណនាដែលមានប្រសិទ្ធភាពខ្ពស់ ការគណនាកង់ទិច ផ្កាយរណបតូចៗ និងវ៉ាក់សាំង ទោះបីជាគេបាននាំមុខក្នុងការដឹកនាំការស្រាវជ្រាវជាសកលក៏ដោយ។

“លទ្ធិប្រជាធិបតេយ្យនៅលោកខាងលិចកំពុងបាត់បង់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកល” របាយការណ៍នេះបាននិយាយដូច្នេះ រួមទាំងការប្រណាំងប្រជែងសម្រាប់របកគំហើញវិទ្យាសាស្ត្រ និងការស្រាវជ្រាវនាៗ” ដែលជំរុញឱ្យមានការវិនិយោគលើការស្រាវជ្រាវកាន់តែច្រើនឡើងដោយរដ្ឋាភិបាលថែមទៀតផង។

ប្រទេសចិនបានធ្វើឲ្យមាន “ការនាំមុខគេដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងការស្រាវជ្រាវប្រកបដោយឧត្តមភាពខ្ពស់” ដែលស្ថិតនៅក្រោមកម្មវិធីរបស់រដ្ឋាភិបាលចិន។

របាយការណ៍នេះជាការដាស់ទឿនអំពាវនាវឱ្យប្រជាជាតិប្រជាធិបតេយ្យចូលរួមសហការគ្នាជារឿយៗដើម្បីបង្កើតសុវត្ថិភាពចង្វាក់ផ្គត់ផ្គង់ និង “បន្តបោះជំហានយ៉ាងលឿនលើវិស័យបច្ចេកវិទ្យាដែលជាយុទ្ធសាស្ត្រសំខាន់ៗ” ។

ភ្នាក់ងា ASPI បានតាមដានឯកសារវិទ្យាសាស្ត្រដែលដកស្រង់បានច្រើននិយាយថា ទំនងជាលទ្ធផដែលបានមកពីការលួចចម្លងបច្ចេកវិទ្យា។ គេនិយាយថា របកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ចិនគឺនៅក្នុងការផលិតមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីឆ្នាំ ២០២១ វាជាកាកំណត់នូវសក្ខីកម្មដំបូងបង្អស់ប្រសិនបើការស្រាវជ្រាវរបស់ចិនត្រូវបានរកឃើញថាពិតជាខ្លាំងមែននោះ។

គេនិយាយថា “នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះចិនបានបង្កើតឯកសារស្រាវជ្រាវដែលមានឧត្តមភាពខ្ពស់នៅលើសកលលោករហូតដល់ទៅ ៤៨.៤៩% ទៅក្នុងកាផលិតម៉ាស៊ីនយន្តហោះកម្រិតខ្ពស់ រួមទាំងល្បឿនលឿនជាងសំលេង hypersonic ហើយធ្វើជាម្ចាស់ផ្ទះសម្រាប់ស្ថាប័នស្រាវជ្រាវកំពូលៗទាំង ៧ ក្នុងចំណោមស្ថាប័នស្រាវជ្រាវកំពូលៗទាំង ១០ របស់ពិភពលោក” ។

នៅក្នុងផ្នែកឧបករណ៍ចាប់សញ្ញា photonic និងទំនាក់ទំនង quantum កម្លាំងស្រាវជ្រាវរបស់ប្រទេសចិនអាចបិទបាំងជារនាំង “ងងឹត” ធ្វើឲ្យលំបាកដល់ការតាមឃ្លាំមើលការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច រួមទាំង “ភ្នែកទាំងប្រាំ” របស់ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អូស្ត្រាលី កាណាដា និងនូវែលសេឡង់។

ប្រទេសចិនទំនងជានឹងឈានមុខគេដាច់តែម្តងនៅក្នុងវិស័យចំនួន ១០ រួមទាំងជីវវិទ្យាសំយោគ ដែលគេផលិតបានមួយភាគបីនៃការស្រាវជ្រាវទាំងអស់ ក៏ដូចជាអាគុយអគ្គិសនី ៥G និងការផលិតណាណូជាដើម។

បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាល ជាប់ចំណាត់ថ្នាក់ទី ១ ឬទី ២ ក្នុងចំណោមបច្ចេកវិទ្យា ៤៤ ប្រភេទដែលភាគច្រើនត្រូវបានគេធ្វើការតាមដាន ដោយផ្តោតទៅលើលើវិស័យការពារ អវកាស មនុស្សយន្ត ថាមពល បរិស្ថាន ជីវបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) សម្ភារទំនើបៗ និងបច្ចេកវិទ្យាកង់ទិចជាដើម។

ជាមួយនឹងចំណេះដឹងដែលទទួលបានពីក្រៅប្រទេស ចិនបាននឹងកំពុងលើកស្ទួយការស្រាវជ្រាវរបស់ខ្លួន បើយោងតាមទិន្នន័យបានបង្ហាញឲ្យឃើញថាមួយភាគប្រាំនៃអ្នកស្រាវជ្រាវកំពូលៗរបស់ចិនត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសដែលមានភ្នែកប្រាំ។

ការសិក្សានេះបានផ្តល់ជាអនុសាសន៍លើកម្មវិធីត្រួតពិនិត្យទិដ្ឋាការដើម្បីកំណត់លើការផ្ទេរបច្ចេកវិទ្យាខុសច្បាប់ ហើយដាក់ជំនួសមកវិញនូវការអនុគ្រោះដល់កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសម្ព័ន្ធមិត្ត។

បើយោងតាមសកលវិទ្យាល័យអូស្ត្រាលីបាននិយាយថាពួកគេកំពុងអនុវត្តតាមច្បាប់ឥទ្ធិពលរបស់បរទេសដែលតាក់តែងឡើងដើម្បីបញ្ឈប់ការផ្ទេរបច្ចេកវិទ្យាខុសច្បាប់ទៅឲ្យប្រទេសចិន ប៉ុន្តែក៏បានកត់សម្គាល់ផងដែរនូវកិច្ចការសហការអន្តរជាតិគឺជាផ្នែកសំខាន់ៗមួយចំនួននៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យ៕