កម្សាន្ដ

ផ្កាឈូករ័ត្នដែលធ្ងន់ជាងបាល់ប៊ូលីងបាន បំបែកកំណត់ត្រាពិភពលោក

ដោយ៖សហការី

ក្រុមគ្រួសារ Fortey ហៅថាម្រាមដៃពណ៌បៃតងមកពី Cwmbran, Wales, បានដាំផ្កាឈូករ័ត្នមានទម្ងន់ធ្ងន់បំផុតលើពិភពលោកម្តងទៀត។

ទម្ងន់របស់វាគឺ ៦.៤៤ គីឡូក្រាម (១៤.២១ ផោន) វាធ្ងន់ប្រហាក់ប្រហែលនឹងឥដ្ឋ ៣ ដុំ  ធៀបនឹងទារកពីរនាក់ទើបនឹងកើត ឬប៉ុនបាល់ប៊ូលីងវាមានទម្ងន់លើសពីកំណត់ត្រាមុនកាលពីឆ្នាំ ២០២១ ដល់ទៅ ១.២៣ គីឡូក្រាម (២.៧១ ផោន)។

ផ្កាឈូករ័ត្នដ៏មហស្ចារ្យនេះពិតជាធ្វើឲ្យមាន “ការភ្ញាក់ផ្អើលពិតប្រាកដ” មែនសម្រាប់លោក Kevin Fortey ដែលមានអាយុ ៤៤ ឆ្នាំដែលជាអ្នកបានដាំដុះវាដោយបងប្រុសរបស់គាត់ឈ្មោះ Gareth កូនប្រុស Jamie និងម្តាយ Marjorie ជាអ្នកជួយថែទាំវា ។

គាត់បានថ្លែងថា៖ “ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះទម្ងន់របស់ផ្កានេះណាស់” ។

វាមានទំហំក្បាលធំចម្លែក ទំហំរបស់វាធំខ្លាំងណាស់វាត្រូវបានគេថ្លឹងនៅការិយាល័យប្រៃសណីយ៍ក្នុងស្រុកឃើញថាវា “ធំជាង” ផ្កាឈូករ័ត្នដទៃទៀតកាលនៅក្នុងឆ្នាំ ២០២២។

គេដាំវាក្នុងអំឡុងពេលមានរលកកំដៅនៅចុងខែឧសភា និងបានប្រមូលផលក្នុងខែតុលា ផ្កាឈូករ័ត្នបានលូតលាស់ត្រឹមតែជាង ២០ សប្តាហ៍ មានកម្ពស់ដល់ទៅ ៣.៣៥ ម៉ែត្រ (១១ ហ្វីត) ។

នេះបើយោងតាមលោក Kevin ពូជដែលគេដាំដុះគឺបានមកពីគ្រួសារ Fortey ដែល “មានអាយុកាលលើសពី ១០០ ឆ្នាំ” ។

គេហៅវាថា “Fortey Giant Sunflower (ផ្កាឈូករ័ត្ឋក្ស)” ដើមឡើយគេបង្កាត់ពូជវានៅក្នុងកសិដ្ឋាននៃគ្រួសាររបស់ឪពុកគាត់នៅ Suffolk ហើយក្រោយមកគេនាំយកទៅប្រទេស Wales ។

នៅចំពេលដែលឪពុករបស់ Kevin និង Gareth បានស្លាប់កាលពីឆ្នាំ ១៩៩៦ ពួកគេបន្តដាំដុះវាដោយយកចិត្តទុកដាក់នឹងថែរក្សាពូជដែលបំបែកកំណត់ត្រាមួយនេះ។

ការដាំដុះពូជដ៏វិសេសវិសាល Forteys បានយ៉ាងស្ទាត់ជំនាញធ្វើឲ្យការរីកលូតលាស់ផ្កាឈូករ័ត្នមានទំហំធំដូច្នេះ។

មុននឹងដាំវា គេក៏បានធ្វើតេស្តតាមស្តង់ដា pH របស់ដី ហើយពិនិត្យមើលថាតើវានៅមានកង្វះសារធាតុចិញ្ចឹមលូតលាស់អ្វីខ្លះទៀត។

ពួកគេប្រើប្រាស់ជីបំប៉នជាច្រើនមុខ ដើម្បីបង្កើនភាពលូតលាស់របស់រុក្ខជាតិ ដូចជាលាមកពណ៌បៃតង ឫសសិរីរាង្គ iniculant; ជីកំប៉ុស; ជីរុក្ខជាតិ; និងការលាយលាមកប្រចៀវដែលមានសារជាតិប៉ូតាស្យូមខ្ពស់។

បំពង់ទឹកស្រោជស្រប់ដ៏ធំមួយក៏ត្រូវបានបង្កប់ក្រោមដីជាប់នឹងដើមផ្កាដើម្បីជំរុញឫសស្រូបយកទឹកតាំងពីដំបូង។

កាស្រោចស្រពទឹកពេញមួយសប្តាហ៍រហូត ២០ សប្តាហ៍ Forteys គាត់មិនដែលស្រោចទឹកផ្កាដោយដៃទេនោះឡើយ។ ផ្កាត្រូវបានដាក់ជីម្តងរៀងរាល់រយះពេល ១២ ម៉ោងម្តងតាមប្រព័ន្ធ dripper

តំណក់ទឹកស្រក់ជ្រាបទៅក្នុងដីកាន់តែជ្រៅជាងការស្រោចទឹកដោយដៃជួយបង្កលក្ខណៈឲ្យរុក្ខជាតិលូតលាស់បានល្អ (និងមានទម្ងន់ធ្ងន់)៕