សន្ដិសុខសង្គម

ជនសង្ស័យបាញ់សម្លាប់ប្រពន្ធ ចូលប្រគល់ខ្លួនឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ

ភ្នំពេញ៖បុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធទាំងមានកូនក្នុងផ្ទៃចំនួន៤ខែ កាលពីម្សិលមិញរួចរត់​គេចបាត់។តែក្រោយមកជនសង្ស័យបានចូលប្រគល់ខ្លួនឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍នេះបានកើតឡើងនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្លូវ KS3 ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ កាលពីម៉ោង៥រសៀលថ្ងៃទី២ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រ្តីបាត់បង់ជីវិតឈ្មោះម៉ៃ សុគន្ធា អាយុ៣៤ឆ្នាំ មុខរបរជាងសាឡន ស្នាក់នៅក្នុងផ្ទះខាងលើ។

មន្ត្រីដដែលបានបន្តថា ស្ត្រីរងគ្រោះប្ដីទី១មានកូន៤នាក់ តែបានលែងលះគ្នាជាង១ឆ្នាំមកហើយ ។បន្ទាប់មកយកប្ដីទី២មានផ្ទៃពោះ៤ខែនិងទើបតែទៅទិញផ្ទះបង់រំលស់នៅទីតាំងខាងលើរយៈពេលជាង៣ខែប៉ុណ្ណោះ ហើយក៏ត្រូវប្ដីទី២នេះបាញ់សម្លាប់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជិតខាងបានឱ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះនិងប្ដីក្រោយនេះបានឈ្លោះប្រកែកគ្នា។ប៉ុន្តែគេមិនដឹងជាមានរឿងអ្វីនោះទេ។បន្ទាប់មកប្ដីរូបនេះក៏បានបាញ់សម្លាប់ប្រពន្ធរួចគេចខ្លួនបាត់។ពលរដ្ឋនៅក្នុងបុរីនោះបានរាយការណ៍ប្រាប់សន្តិសុខឱ្យទៅមើល ទើបដឹងថាស្រ្តីរងគ្រោះ​ត្រូវប្ដីបាញ់ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

ក្រោយពីរត់គេចខ្លួនរយៈពេលខ្លី​ ជនសង្ស័យជាប្តីបានចូលសារភាពដោយផ្ទាល់នៅចំពោះមុខ​សមត្ថកិច្ចក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​