អន្តរជាតិ

ចិនឈ្នះលោកខាងលិចក្នុងការប្រជែងយកបច្ចេកវិទ្យាសំខាន់ៗ

ដោយ៖សហការី

ចិនបានឈានមុខគេលើផ្នែកបច្ចេកវិទ្យាសំខាន់ៗចំនួន ៣៧ ក្នុងចំណោម ៤៤ ប្រភេទនៅលើពិភពលោក ប្រទេសលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចមានការធ្លាក់ចុះដោយរត់តាមក្រោយការប្រកួតប្រជែងក្នុងការស្រាវជ្រាវរបកគំហើញវិទ្យាសាស្ត្រ។

បើយោងតាម វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ប្រទេសចិនឈលើទីតាំងមួយដែលធ្វើឲ្យខ្លួនអាចក្លាយជាមហាអំណាចបច្ចេកវិទ្យាដ៏កំពូលរបស់ពិភពលោក។ ភាពលេចធ្លោទាំងនោះមានលើវិស័យការពារ អវកាស មនុស្សយន្ត ថាមពល បរិស្ថាន បច្ចេកវិទ្យាជីវសាស្រ្ត បញ្ញាសិប្បនិមិត្ត (AI) សម្ភារទំនើបៗ និងបច្ចេកវិជ្ជាសំខាន់ៗដទៃទៀត។

បើយោងតាមកម្មវិធី Critical Technology Tracker ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនគ្រប់គ្រងលើវិស័យសំខាន់ៗដូចជា យន្តហោះគ្មានមនុស្សបើក ការសិក្សាលើគ្រឿងម៉ាស៊ីន ថ្មអគ្គិសនី ថាមពលនុយក្លេអ៊ែរ ថាមពល photovoltaics ឧបករណ៍ចាប់សញ្ញា quantum និងការទាញយកសារធាតុរ៉ែសំខាន់ៗ ។

យោងតាម ASPI បានឱ្យដឹងថា ប្រទេសចិនគ្រប់គ្រងវិស័យមួយចំនួនដែលជាស្ថាប័នស្រាវជ្រាវឈានមុខគេទាំង ១០ របស់ពិភពលោកមានទីតាំងនៅក្នុងប្រទេសនេះសម្រាប់បច្ចេកវិទ្យាដែលត្រូវបានគេពង្រឹងយ៉ាងខ្លាំង។

បើយោងតាម ASPI ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដូចជាវិស័យឯកជន រួមទាំងឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាធៀបនឹងសហរដ្ឋអាម៉េរិកដែលនាំមុខគេលើបច្ចេកវិទ្យាសំខាន់ៗចំនួនប្រាំពីរ រួមទាំងប្រព័ន្ធបាញ់បង្ហោះក្នុងលំហ និងការគណនាកង់ទិច។ .

របាយការណ៍បានឲ្យដឹងថា ចក្រភពអង់គ្លេស និងឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ៥ ក្នុងចំណោមបច្ចេកវិទ្យា ២៩ នៃបច្ចេកវិទ្យាសរុបទាំង ៤៤ ប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងចំណោមបច្ចេកវិទ្យា ២០ប្រភេទ និង ១៧ ប្រភេទទៀតជាផ្នែកនៃបច្ចេកវិទ្យារបស់ប្រទេសនិមួយៗ។

ASPI បាននិយាយថា សន្ទុះនៃការរីកចម្រើនរបស់ចិនលើបច្ចេកវិទ្យាសំខាន់ៗ បានបញ្ជាក់ពីផែនការគោលនយោបាយរយៈពេលវែង ដែលជាកាដាស់ទឿនមួយដល់ “ប្រជាជាតិប្រជាធិបតេយ្យ”។

នៅក្នុងការបញ្ជាក់របស់ASPI ដែលថ្លែងអមជាមួយនឹងរបាយការណ៍បានឲ្យដឹងថា “ក្នុងរយៈពេលមួយដ៏វែង ការឈានមុខគេរបស់ប្រទេសចិនលើការសិក្សាស្រាវជ្រាវបង្កើតឡើងនូវស្នាដៃដ៏ពូកែដែលមិនត្រឹមតែឈរលើមូលដ្ឋានអភិវឌ្ឍន៍បច្ចេកវិទ្យាបច្ចុប្បន្ននោះទេគឺស្ទើរតែមានគ្រប់វិស័យដោយផ្តោតលើបច្ចេកវិទ្យានាពេលអនាគតដែលនៅមិនទាន់សម្រេចបាននៅឡើយ”។

“មិនត្រឹមតែការអភិវឌ្ឍនោះទេដែលអាចមានការប្រែប្រួល សូម្បីតែការគ្រប់គ្រងបច្ចេកវិទ្យា ការគ្រប់គ្រងអំណាច និងឧត្តមភាពជាសកលរបស់រដ្ឋផ្តាច់ការមួយនេះ ដែលយកការអភិវឌ្ឍ ជាយន្តការសាកល្បងសម្រាប់អនុវត្តបច្ចេកវិទ្យាដែលកំពុងលេចធ្លោជាសាកល ការរិះគន់លើផែនការយោធាដែលមិនបើកចំហ និងមិនមានតម្លាភាព ដែសង្គមស៊ីវិលមិនអាចតាមដាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា”។

ក្រុមអ្នកជំនាញបានចេញអនុសាសន៍២៣ចំណុច សម្រាប់ប្រទេសលោកខាងលិចដែលជា ដៃគូ និងជាសម្ព័ន្ធមិត្តរបស់ពួកគេ។ ពួកគេរួមគ្នាបង្កើតអធិបតេយ្យនៃមូលនិធិ ដើម្បីផ្តល់ដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ការសម្របសម្រួលទិដ្ឋាការបច្ចេកវិទ្យា “ការផ្តល់ជំនួយដល់សម្ព័ន្ធមិត្ត” និង R&D រវាងប្រទេសនាៗ ការស្វះស្វែងរកដៃគូសាធារណៈ និងឯកជនថ្មីៗបន្ថែមទៀត។

សហរដ្ឋអាម៉េរិក និងចិនជាប់គាំងលើការប្រជែងអំណាចគ្នាដ៏ក្តៅគគុក និងឧត្តមភាពជំរុញឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចដើម្បីធ្វើឲ្យគូប្រជែងមានការធ្លាក់ចុះ។ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បានដាក់ចេញនូវយន្តការត្រួតពិនិត្យលើការនាំចេញ និងជម្រុញឲ្យដំឡើងពន្ធក្នុងគោលបំណងធ្វើឱ្យមានឱនភាពឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេសចិន និងឈានទៅស្តារឡើងវិញនូវការផលិតក្នុងស្រុក។

ក្រសួងពាណិជ្ជកម្មអាម៉េរិកបានបន្ថែមអង្គភាពនៃក្រុមហ៊ុនចិន BGI និងក្រុមហ៊ុនកុំព្យូទ័រពពក Inspur ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ដោយចោទប្រកាន់ថាបានគាំទ្រយោធាចិន និងសម្របសម្រួលសកម្មភាពចារកម្មបស់រដ្ឋាភិបាល៕