កីឡា

Sheffield United ទម្លាក់ Tottenham Hotspurs ត្រឹមជុំទី៥ នៅ FA Cup

ដោយ៖ Rith Kongkea

Sheffield United បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ FA Cup ក្រោយទម្លាក់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs ក្នុងលទ្ធផល​១-០ សឹងមិនគួរឲ្យជឿ ។

នេះជាជំនួបដ៏តានតឹងមួយផងដែរ ក្រុមរបស់លោក Conte ទោះជាខំសម្រុកទៅលើម្ចាស់ផ្ទះយ៉ាងណា​ក៏ពួកគេមិនអាចរកគ្រាប់បាល់បានដែរ តែផ្ទុយទៅវិញកីឡាករ ILiman Ndiaye របស់ Sheffield United ធ្វើបានសម្រេចមួយគ្រាប់ ពោលគឺនៅនាទី 79 ហើយក៏ជាគ្រាប់បាល់ជ័យជម្នះដែលអាចទម្លាក់​ក្រុមជើងខ្លាំងមកពីPremier League ផងដែរ ។

គួររំលឹកផងដែរថា ក្រុម Sheffield United ក៏ធ្លាប់ឈ្នះពាន FA Cup នេះ៤លើកផងដែរ ដោយឈ្នះលើកចុងក្រោយតាំងពីឆ្នាំ 1925  ។ ចំណែក Spurs វិញក៏ធ្លាប់ឈ្នះពាននេះ ៨លើកដែរ កាលណោះពួកគេឈ្នះលើកដំបូងនៅឆ្នាំ 1901 និងឈ្នះលើកចុងក្រោយនៅឆ្នាំ 1991៕