ព័ត៌មានជាតិ

មន្រ្តីជលផលប្រទះឃើញកូនផ្សោតដ៏កម្រមួយក្បាលក្នុងទន្លេមេគង្គ

ភ្នំពេញ៖ ក្រុមមន្រ្តីលជលផបានប្រទះឃើញកូនផ្សោតថ្មីមួយក្បាល កំពុងហែលលែងជា មួយមេរបស់វាក្នុងទន្លេមេគង្គកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ក្រុមមន្រ្តីជំនាញរដ្ឋបាលជលផល និងមន្រ្តីអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងតំបន់អភិរក្សអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ពេលនោះបានប្រទះឃើញសត្វផ្សោតមួយហ្វូងដែលកំពុងហែលលេងក្នុងទន្លេ ក្នុងនោះក៏បានឃើញកូនផ្សោតថ្មីមួយក្បាលបន្ថែមទៀត។ មន្រ្តីជំនាញបានឲ្យដឹងថា តាមការត្រួតពិនិត្យកូនផ្សោតនោះទើបនឹងកើតបាលប៉ុន្មានថ្ងៃប៉ុណ្ណោះ អាចន្លោះពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានប្រវែងជិតមួយម៉ែត្រ មានទម្ងន់ប្រហែល១០គីឡូក្រាម។  ឆ្មាំទន្លេមេគង្គនៅតំបន់នោះក៏បានឲ្យដឹងដែរថា បច្ចុប្បន្នសត្វផ្សោតដែលរស់នៅតំបន់អភិរក្សអន្លង់កាំពី មានប្រហែល៧ទៅ៨ក្បាលប៉ុណ្ណោះ។

មន្រ្តីជំនាញស្នើរឲ្យប្រជននៅតំបន់នោះចូលរួមអភិរក្សទាំងអស់គ្នា ជៀសវៀងការលួចចូល​នេសាទតំបន់ហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វផ្សោត។ គួជម្រាបថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់គ្របគ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីថែរក្សានិងអភិរក្សសត្វកម្រទាំងនេះឲ្យបានគង់វង្សយូអង្វែង៕ ដោយៈប្រសិទ្ធ