សន្ដិសុខសង្គម

ចាប់តាមសាលក្រមយកទៅដាក់ពន្ធនាគារ១ឆ្នាំករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែមីនា សមត្ថកិច្ចបានចាប់ស្រ្តីម្នាក់តាមសាលក្រមរបស់តុលាការភ្នំពេញ យកទៅដាក់ពន្ធនាគារ១ឆ្នាំដោយគ្មានព្យួរទោស ករណីរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះអ៊ិន ទិត្យវិជ្ជរ៉ា អាយុ ៣៧ ឆ្នាំ”នៅលីវ”ស្នាក់នៅ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។សាលក្រមបានតម្រូវឱ្យជនត្រូវចោទជាប់ពន្ធនាគារកំណត់១ ឆ្នាំគិតពីថ្ងៃអនុវត្តទោសក្រោយថ្ងៃប្រកាសសាលក្រមនេះ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ តាមបញ្ញតិ្តមាត្រា៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីចាប់និងនាំខ្លួនកញ្ញា អ៊ិន ទិត្យវិជ្ជរ៉ា បញ្ជូនទៅតុលាការរសៀលថ្ងៃទី២ ខែមីនានេះ សមត្ថកិច្ចក៏បានយកទៅឃុំនៅពន្ធនាគារព្រៃស ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមតុលាការ៕ដោយ៖វិចិត្រ