សេដ្ឋកិច្ច

អង្គការ​មួយ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​កញ្ចប់​សេវាកម្ម​ទេសចរណ៍​

​ស្ទឹងត្រែង​៖​អង្គការ NTFP-EP សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ និង​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​កិច្ចសហ ប្រតិបត្តិការ​រ​បស់​ប្រទេស​ស្វី​ស និង​ស៊ុយ​អ៊ែត ហៅ​កាត់ SDC and SIDA បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​កញ្ចប់​សេវាកម្ម​ទេសចរណ៍​។​

​មន្ត្រី​អង្គការ​បាន​ឲ្យ​ដឹងថា​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​កញ្ចប់​សេវាកម្ម​ទេសចរណ៍​និង​ម​គ្គុ​ទេស​ទេសចរណ៍​សហគម​ន៍​នេះ​សម្រាប់​សហគមន៍​ចំនួន​២ គឺ សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ​និង​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​ដែលមាន​មាន​រយៈពេល​៤​ថ្ងៃ​គិត​ចាបពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២៣​មិន​គិត​ថ្ងៃ​សៅរ៍​និង​អាទិត្យ​។​

វគ្គ​បណ្តុះបណ្តាល​នេះ​សំខាន់​ផ្ដោតលើ​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​រៀប​កញ្ចប់​ទេសចរណ៍​សហគមន៍សម្រាប់​ភ្ញៀវ​ទេសចរ ណ៍និង​ក្រុមហ៊ុន​ទេសចរណ៍​ដែលមាន​បំណង​នាំ​ភ្ញៀវ​មកលេង​កំសាន្ត​នៅតាម​សហគមន៍​៕​ដោយៈសុខុម