សន្ដិសុខសង្គម

ម៉ូតូនិងម៉ូតូបើកបុកគ្នាបណ្តាលឱ្យស្លាប់២នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យមានអ្នកស្លាប់២នាក់និងរងរបួសធ្ងន់ម្នាក់នៅផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភ: ។

នគរបាលប្រចាំគោលដៅបានឱ្យដឹងថា​ ហេតុការណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកHONDA PCX ផ្លាកលេខភ្នំពេញ1JN-9467 អ្នកបើកបរបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។រីឯស្ត្រីរួមដំណើរបានរងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះនៅគ្លីនិឯកជនមួយ។ ចំណែកភាគីម្ខាងទៀត​ជិះម៉ូតូម៉ាកឌ្រីម ផ្លាកលេខពោធិ៍សាត់1G-7061 អ្នកបើកបរឈ្មោះ គុយ ដារ៉ា អាយុ១៩ឆ្នាំ នៅភូមិតាឡី ខណ្ឌដង្កោ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំពោះម៉ូតូទាំង២គ្រឿងបាននាំទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ