កីឡា

Liverpool ចង់បានខ្សែបម្រើបន្ថែមទៀតនៅរដូវក្ដៅ

លោក Jurgen Klopp អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool បានប្រាប់ម្ចាស់ក្លឹបថា ពួកគេចង់នាំយកកីឡាករថ្មីប៉ុន្មាននាក់នៅរដូវក្តៅនេះ ដើម្បីប្រកួតប្រជែងនៅអឺរ៉ុប និងអង់គ្លេសបន្ថែមទៀត នេះយោងតាម Fichajes បានចុះផ្សាយ ។

ស្ថានភាព Liverpool បច្ចុប្បន្នហាក់ធ្លាក់ចុះទម្រង់លេងខ្លាំង ពេលនេះក្លិបកំពុងស្វែងរក ខ្សែបម្រើប៉ុន្មាននាក់មកចូលរួមក្រុម ក្នុងនោះរួមមាន កីឡាករ Jude Bellingham របស់ Borussia Dortmund កីឡាករ Sofyan Amrabat និង Moisés Caicedo ។

ការចុះហត្ថលេខាថ្មីខាងលើនេះ ត្រូវបានគេរំពឹងថានឹងមកជំនួសខ្សែបម្រើវ័យចំណាស់ ដូចជាកីឡាករ Fabinho, Jordan Henderson និង James Milner ជាដើម​​៕