កីឡា

Leonel Messi ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ជាលើកទី២ក្នុងអាជីព

ដោយ៖ Rith Kongkea

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Leonel Messi បានឈ្នះបានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ហើយនេះជាការឈ្នះលើកទី២របស់ខ្លួនផងដែរ ខណៈឈ្នះលើកដំបូងនៅឆ្នាំ2019 ។​

Messi បានវ៉ាដាច់មិត្តរួមក្រុម Kylian Mbappé ដែលស្ថិតនៅចំណាត់ថ្នាក់លេខ 2 ក្នុងការ​បោះឆ្នោត ចំណែកឯខ្សែប្រយុទ្ធរបស់អធិរាជស Real Madrid គឺកីឡាករ Karim Benzema ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ 2022 បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ។

នេះជាសមិទ្ធផលមួយទៀតដែលរូបគេទទួលបាន ជាពិសេសការជួយឲ្យជម្រើសជាតិ​អាហ្សង់ទីនឈ្នះជើងឯកពិភពលោក FIFA World Cup នៅប្រទេសកាតា ហើយនេះក៏ជាលើកដំបូងផងដែរដែល Messi តែងស្រមៃចង់ឈ្នះវា៕