កីឡា

អបអរសាទរ Manchester United ក្លាយជាម្ចាស់ជើងឯក Carabao Cup

ដោយ៖ Rith Kongkea

ក្លិបបិសាចក្រហម Manchester United បានបំបាក់ក្លិបសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Carabao Cup ។

នេះជាការឈ្នះពានលើកដំបូង ក្រោយខកខានអស់រយៈពេល៦ឆ្នាំហើយ ខណៈពួកគេឈ្នះពានចុងក្រោយនៅឆ្នាំ២០១៧ ក្នុងរជ្ជកាលរបស់លោក Jose Moutinho ។

ក្រោមការដឹកនាំរបស់លោក Eric Ten Hag បានជួយឲ្យ United ឈ្នះពាន EFL Cup ជាលើកទី៦ ហើយនេះក៏ជាការឈ្នះពានលើកដំបូងរបស់បុរសសញ្ជាតិហូឡង់​រូបនេះផងដែរ។

ក្លិប Manchester United នៅមានភារកិច្ចប្រជែងពាន៣បន្តទៀត ក្នុងនោះរួមមាន ៖ FA Cup , Europa League និង Premier League ផងដែរ៕