សន្ដិសុខសង្គម

បុរសម្នាក់ដើរជាន់មីនក្នុងចម្ការដំឡូងបណ្តាលឱ្យផ្ទុះរបួសជើងធ្ងន់

ពោធិ៍សាត់៖បុរសម្នាក់បានដើរក្នុងចម្ការដំឡូងជាន់មីនសល់ពីសម័យសង្គ្រាមបណ្តាលឱ្យផ្ទុះរងរបួសជើងធ្ងន់ធ្ងរត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

ប្រភពពីមន្ត្រីអាជ្ញាធរមីនបានឱ្យដឹងថា ករណីពលរដ្ឋដើរជាន់មីនផ្ទុះនោះនៅចម្ការដំឡូង ខាងជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ:នេះ។

មន្ត្រីរូបនោះបានបន្តថា បុរសរងគ្រោះឈ្មោះ គិន សាវី អាយុ៣៤ឆ្នាំ បានរងរបួសជើង។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់។

បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង មន្ត្រីអាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់សូមកុំចូលរុករានដីដែលមិនទាន់បានបោសសម្អាតមីន។ក្នុងនោះសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍​ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមប្រតិបត្តិករបោសសម្អាតមីនដែល​នៅទីជិតៗដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕ដោយ៖វិចិត្រ