កីឡា

Manchester United ទម្លាក់ Barcelona ហើយបន្តដំណើរទៅវគ្គ16ក្រុមចុងក្រោយនៅ Europa League

ដោយ៖Rith Kongkea

ក្លិបបិសាចក្រហម Man U បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកក្រើកពេញ Old Trafford ក្រោយទម្លាក់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយលទ្ធផល ២-១ នៅជើងទី២ (សរុបលទ្ធផលទាំង២ជើង ៤-៣) ក្នុងវគ្គ Play-off នៃក្របខ័ណ្ឌ Europa League ។

Antony ជាវីរបុរស ក្រោយជាអ្នកស៊ុតសម្លាប់ Barcelona នៅគ្រាប់ទី២ ពោលគឺនៅនាទី៧៣ ហើយនាំមុខភ្ញៀវ ២-១ រហូតដល់ចប់ការប្រកួត ។

ហើយនេះជាការឈ្នះលើកដំបូងសម្រាប់ពួកគេទៅលើ Barcelona ខណៈឈ្នះលើក ចុងក្រោយតាំងពីឆ្នាំ ២០០៨ មកម្ល៉េះក្នុងការប្រកួត Champions League វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។

ក្រោមការដឹកនាំរបស់លោក Eric Ten Hag បានជួយឲ្យ Manchester United ឈានទៅកាន់វគ្គ១៦ ក្រុមចុងក្រោយនៅ Europa League ហើយជាក្រុមតែមួយគត់ ដែលកំពុងប្រជែងយកពាន៤នៅក្នុងដៃនៅរដូវកាលនេះ។

តើប្រិយមិត្តគិតថា បិសាចក្រហម Manchester United អាចឈ្នះពានបានប៉ុន្មានដែរ នៅរដូវកាលនេះ ?