មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយឈានចូលខួបមួយឆ្នាំនៃសង្រ្គាមថា រុស្ស៊ីសម្រុកវាយបុកខ្លាំងសម្បើមណាស់ ខណៈដែលអ៊ុយក្រែនកំពុងទប់ទល់យ៉ាងអស់ពីសមត្ថភាព។
នៅក្នុងសុន្ទរថាពេលយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានបើកកិច្ចប្រជុំបន្ថែមលម្អិតជាមួយបុគ្គលិកអគ្គមេបញ្ជាការកំពូលៗ លោកប្រធានាធិបតី Volodymyr Zelenskyy បានបញ្ជាក់ថា លោកបានទទួលដំណឹងពីស្ថានភាពនៅតំបន់ជួរមុខច្បាស់លាស់អស់ហើយ ហើយលោកមានការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងដល់ការប្រឹងប្រែងរបស់កងកម្លាំងស្នេហាជាតិអ៊ុយក្រែនទំាងអស់ដែលកំពុងបញ្ចេញសមត្ថភាពរបស់ខ្លួនតាមដែលអាចធ្វើទៅបានទប់ទល់ជាមួយអ្នកឈ្លានពាននៅសមរភូមិជួរមុខ។ ស្ថានភាពលំបាកខ្លាំង គឺរុស្ស៊ីសម្រុកវាយបុកខ្លាំងនៅតំបន់ភាគខាងកើត ខណៈការគំរាមកំហែងមាននៅភាគខាងត្បូង។ លោកស្គីថា របាយការណ៍លម្អិតពីតំបន់ Zaluzhnyi, Syrskyi, Tarnavskyi, Moskalov, និង Naiev សុទ្ធតែត្រូវបានពិភាក្សា “នៅភាគបូព៌ាគឺពិបាកខ្លាំងណាស់ ប៉ុន្តែយើងកំពុងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារខ្សែបន្ទាត់”។
ដោយឡែកចំពោះតំបន់ Odesa និងតំបន់សមុទ្រខ្មៅខាងត្បូង៖ ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង មិនមានការវាយប្រហារទេ។ លោក Zelenskyy បាននិយាយទៀតថា “ជាការពិត ខ្ញុំមិនអាចបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃរឿងនេះបានទេ។ ប៉ុន្តែនេះគឺជាការងារសំខាន់។ ហើយខ្ញុំរីករាយដែលបានឮនៅក្នុងកិច្ចប្រជុំរបស់បុគ្គលិកថា ទោះបីជានៅក្នុងកាលៈទេសៈបច្ចុប្បន្នអាក្រក់លំបាកបែបណាក៏ដោយ យើងនៅតែមានសក្តានុពលសមរម្យ” ៕
ប្រភព៖ Ukrainska Pravda
ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា
ឮ