កីឡា

Real Madrid វាយបក Liverpool យ៉ាងចាស់ដៃនៅទឹកដី Anfield

ដោយ៖ Rith kongkea

ក្លិបហង្សក្រហម Liverpool បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងស្ដេចស Real Madrid នៅក្នុងទឹកដីខ្លួន​ឯង ដោយលទ្ធផល ៥ទល់២ នៃពានរង្វាន់ UEFA Champion League ជើងទី១ វគ្គ ១៦ចុងក្រោយ ។

Darwin Nunez និង Mohamed Salah រកបានម្នាក់មួយគ្រាប់នៅដើមតង់ទី១ ជួយឲ្យម្ចាស់ផ្ទះ នាំមុខមុន ២-០ ប៉ុន្តែក្រុម Real Madrid បានវាយបកគ្មានប្រណីទៅលើ Liverpool  ដោយរកបានដល់ទៅ៥គ្រាប់វិញ។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០១៤មក Liverpool លេងមិនដែលឈ្នះ Real Madrid ឡើយ ពួកគេធ្លាប់ទឹកភ្នែកដោយសារក្លិបយក្សនៅអេស្ប៉ាញមួយនេះ២លើកមកហើយ​នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League ចន្លោះឆ្នាំ២០១៨ និង ២០២២កន្លងទៅ។

តើ Liverpool អាចវាយបកយកឈ្នះទៅលើ Real Madrid វិញបានឬទេនៅជើងទី២ ?