ព័ត៌មានជាតិ

នាំយកសត្វពង្រូលនិងសត្វសំពោចទៅលែងនៅព្រៃធម្មជាតិ

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្មីៗនេះ បាននាំយកសត្វពង្រូល១ក្បាល សត្វសំពោចក្រអូប២ក្បាល ទៅលែងនៅព្រៃធម្មជាតិដើម្បីអោយបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា បានបញ្ជាក់ថា សត្វព្រៃទាំង៣នេះ ត្រូវបានប្រជាពលរដ្ឋ នាំយកមកប្រគល់ជូនដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់៕