សន្ដិសុខសង្គម

គ្រឿងក្នុងជ្រូក,គោនិងអាហារខូចគុណភាពជាង៨តោនបានដុតកម្ទេចចោល

ភ្នំពេញ៖មាន់-ទា-ត្រី-គ្រឿងក្នុងជ្រូក-គ្រឿងក្នុងគោនិងអាហារខូចគុណភាពជាច្រើនមុខ​ទៀត ទម្ងន់ជាង៨តោនត្រូវសមត្ថកិច្ចជំនាញយកទៅដុតកម្ទេចចោលនៅទីលាន​ចាក់សំរាម។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ជំនាញនិងកម្លាំងអាជ្ញាធរ បានសហការដុតកម្ទេចចោលម្ហូបអាហារខូចគុណភាពមានដូចជា៖ សាច់ជ្រូក-សាច់ត្រី-ជើងមាន់-គ្រឿងក្នុងជ្រូក-គ្រឿងក្នុងគោនិងអាហារខូចគុណភាពជាច្រើនមុខទៀតទម្ងន់​ជាង៨តោន​។

ពិធីនេះត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង​ និងបង្ក្រាបការក្លែងបន្លំ​ ហៅកាត់ថា​ ក.ប.ប ​និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខា​ប្រមាញ់និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញរួមគ្នាដុតកម្ទេចចោល​។

ម្ហូបអាហារខូចគុណភាព​ដែលយកមកដុតកម្ទេចចោលពេលនេះ សមត្ថកិច្ចចាប់ពីឈ្មួញខិលខូចយកមកបន្លំដាក់លក់ក្នុងទីផ្សារ​ ខ្លះមានសារធាតុ​គីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព​ និងការទុកដាក់មិនបានត្រឹមត្រូវតាមបច្ចេកទេ​ស និងហួសកាលបរិច្ឆេទជាដើម​៕ដោយ៖វិចិត្រ