ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់មានទីលានទុកដាក់សំរាមទំហំ១៥,៥០ហិកតា

ដោយ៖ ប្រសិទ្ធ

ពោធិ៍សាត់៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកដាក់សំរាមក្រុងពោធិ៍សាត់ ដែលមានផ្ទៃដីសរុបទំហំ ១៥,៥០ហិកតា។

ទីលានទុកដាក់សំរាមថ្មីអាចផ្ទុកសំរាមបានប្រមាណ ១៤ម៉ឺនម៉ែត្រត្រីគុណ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទីលាននេះគឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហានទី១ ដែលជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី។

គម្រោងនេះអាចប្រើប្រាស់បានរយៈពេល១៥ឆ្នាំ គឺពីឆ្នាំ២០២២ រហូតដល់២០៣៧ សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ បន្ចុប្បន្នអត្រាប្រមូលសំរាម មានទម្ងន់៧តោនក្នុងមួយថ្ងៃ នឹងអាចកើនឡើងដល់២៤តោនក្នុងមួយថ្ងៃ នៅឆ្នាំ២០៣៣ខាងមុខ៕