កីឡា

Ansu Fati ថាខ្លួននឹងបន្តនៅជាមួយ Barcelona ជាច្រើនឆ្នាំទៀត

ដោយ៖ Rith Kongkea

ខ្សែប្រយុទ្ធឆ្នើម Ansu Fati ថាខ្លួនមិនចង់ចាកចេញពីក្លិប Barcelona ទេ ទោះបីមានក្លិបនៅ Premier League ចាប់អារម្មណ៍មកលើរូបគេយ៉ាងណាក៏ដោយ ហើយរូបគេបាន​បញ្ជាក់ថា​ចង់នៅជាមួយក្រុម Catalans ជាច្រើនឆ្នាំបន្តទៀត។

កីឡាករវ័យក្មេង Fati បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Jugones ថា ” កិច្ចសន្យាខ្ញុំ​ជាមួយ Barcelona មានសុពលភាពរហូតដល់ខែមិថុនា 2027 ហើយខ្ញុំសង្ឃឹមថានឹងបន្ត​នៅទីនេះច្រើនឆ្នាំទៀត” ៕