កម្សាន្ដ

ឡាវប្រារព្ធពិធីបុណ្យសត្វដំរី ៣ឆ្នាំក្រោយជំងឺរាតត្បាតមិនបានប្រារព្ធ

ដោយ៖តុលា

ប្រទេសឡាវប្រារព្ធពិធីបុណ្យសត្វដំរីនៅភាគពាយ័ព្យនៃប្រទេស ៣ឆ្នាំបន្ទាប់ពីជំងឺរាតត្បាតវាយលុកមិនដែលបានប្រារព្ធ។

ប្រជាជននៅខេត្ត Xayaboury ចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវហាក់សំដែងក្តីរីករាយយ៉ាងខ្លាំងនៅពេលបានប្រារព្ធពិធីបុណ្យដំរីប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី ១៨ និង២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ យោងតាមសារព័ត៌មានចិនស៊ីនហួរ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីសត្វដំរីសរុបចំនួន ៧៥ក្បាល ចូលរួមលេងល្បែងប្រកួតប្រជែងដំរី ក្នុងរូបភាពផ្សេងៗគ្នា។ ទិដ្ឋភាពដ៏ស្រស់ស្អាត រស់រវើក និងរីករាយពីតំបន់ភាគពាយ័ព្យប្រទេសឡាវ បានធ្វើឲ្យអ្នកទេសចរចាប់អារម្មណ៍ ខុសប្លែក នឹងឆ្នាំសព្វដង ដែលរងគ្រោះនឹងជំងឺរាតត្បាតកូវីដ-១៩។

ពិធីបុណ្យនេះ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ប៉ុន្តែត្រូវបានផ្អាកអស់រយៈពេល ៣ ឆ្នាំដោយសារជំងឺកូវីដ- 19 ការផ្ទុះឡើង៕

ប្រភព៖  XINHUA.NET