កីឡា

ស្ថានភាពរបួស Neymar អាចនឹងអវត្តមាននៅជើងទី២ជាមួយ Bayern Munich

ដោយ៖Rith Kongkea

Neymar បានរងរបួសកជើងអំឡុងការប្រកួតពេល PSG យកឈ្នះលើ Lille ៤-៣ កាលពីថ្ងៃអាទិត្យកន្លងទៅ ធ្វើឲ្យរូបគេមានភាពស្រពេចស្រពិលសម្រាប់ការប្រកួតជើងទី២ ជាមួយក្រុម Bayern Munich នៃក្របខ័ណ្ឌ UEFA Champions League នៅថ្ងៃទី៨ មីនាខាងមុខនេះ ។

ក្លិបបានបញ្ជាក់ថា៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានប៉ះពាល់សរសៃចង វាមិនបានបង្ហាញថាពីការបាក់ឆ្អឹងណាមួយនោះទេ ហើយពេលនេះរូបគេកំពុងសម្រាក​ព្យាបាល និងតាមដានស្ថានភាពរបួសបន្តទៀត៕