សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់កំពុងលួចឆក់ត្រីក្នុងបឹងធម្មជាតិ

ក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ បានឃាត់ខ្លួនបុរសម្នាក់កំពុងធ្វើសកម្មភាពលួចឆក់ត្រី ក្នុងបឹងធម្មជាតិមួយកន្លែង ហើយយកប្រគល់ឱ្យមន្ត្រីជំនាញជលផលអនុវត្តនីតិវិធី។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រចេះ បានចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រីហើយចាប់អ្នកប្រព្រឹត្តម្នាក់។ករណីនេះធ្វើឡើង នៅបឹងរំលាច ស្ថិតក្នុងភូមិក្រចេះ ក្រុង/ខេត្តក្រចេះ។

ជនសង្ស័យឈ្មោះ ឡាង សុខលាង ហៅម៉ាប់ អាយុ ៣៩ឆ្នាំ នៅភូមិ សង្កាត់ខាងលើ។ពេលចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន-អាគុយកម្លាំង ៤០អំពែចំនួន មួយគ្រឿង-ដុំឆក់មួយគ្រឿងនិងដងឆក់មួយគូ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន កម្លាំងនគរបាលក្រុងក្រចេះប្រគល់ឱ្យផ្នែកជំនាញជលផលខេត្តដើម្បីអនុវត្តនីតិវិធី៕ដោយ៖វីរ