ចំណេះដឹង

ពិធីបុណ្យ Maha Shivaratri ត្រូវបានប្រារព្ធនៅប្រទេសឥណ្ឌា

ដោយ៖រ៉ាម៉េត

អ្នកកាន់សាសនាហិណ្ឌូនៅក្នុងប្រទេសឥណ្ឌាពួកគេតែងបាននាំគ្នាប្រារព្ធពិធីបុណ្យមួយដែលមានឈ្មោះថា Maha Shivaratri ជារៀងរាល់ឆ្នាំ។

(អ្នកកាន់សាសនាហិណ្ឌូឥណ្ឌាម្នាក់ចាក់ទឹកដោះគោលើ Shiva lingaក្នុងឱកាសពិធីបុណ្យ Maha Shivaratri នៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2023)

 

អត្ថន័យនៃបុណ្យនេះគឺគេរៀបចំធ្វើឡើងដើម្បីគោរពនិងឧទ្ទិសទៅដល់ព្រះសិវៈឬ ព្រះឥសូរ។ពួកគេយល់ថាព្រះសិវៈ ជាអាទិទេពបង្កើតលោក និងបំផ្លាញលោកផង។ព្រះនាមរបស់ព្រះសិវៈ អាចហៅថា ព្រះឥស្វរៈ ព្រះឥសូរ ព្រះរុទ្រៈ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ និង ព្រះមហេស្វរៈជាដើម។

 

សូមបញ្ជាក់ថា បើយោងតាមឯកសារជាច្រើនបានបង្ហាញថា ព្រះសិវៈ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ សិវៈ មាន​ន័យ​ថា ករុណា ក្សេម​ចាក​ទុក្ខភ័យ​​ ៕(រូបភាពស៊ិនហួ)