សន្ដិសុខសង្គម

រថយន្តបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

កំពត៖រថយន្តបើកបុកម៉ូតូក្នុងដំណើរបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម ស្ថិតក្នុងភូមិ​កំពង់ត្រាចទី១ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ:។

លោកវរសេនីយ៍ត្រី ចែម ពិសី អធិការរងនគរបាលស្រុកទទួលផ្នែកចរាចរណ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះរាម ទឿន អាយុ២៦ឆ្នាំ នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអធិការរងបានបន្តថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពត1L-1966 ពីជើងទៅត្បូង។ស្របពេលនោះស្រាប់តែមានរថយន្តម៉ាកបុងហ្គោ BONGO ផ្លាកលេខ​កណ្តាល2A-9246 បើកមកពីមុខក្នុងល្បឿនលឿន បានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរស​រូបនោះស្លាប់​តែម្តង។ភ្លាមៗអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅ​នឹងកន្លែងគ្រោះថ្នាក់៕

ដោយ៖កំចាយ