សន្ដិសុខសង្គម

រថយន្តដឹកស្រូវបើកធ្លាក់ផ្លូវក្រឡាប់បណ្តាលឱ្យឆេះខ្ទេចផ្នែកមុខ

កំពង់ឆ្នាំង៖រថយន្តដឹកស្រូវបានបើកធ្លាក់ផ្លូវក្រឡាប់ឆេះអស់កំណាត់មុខ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៤កុម្ភ:។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហ៊ីណូផ្លាកលេខក្រុងព្រះស៊ីហនុ3A.6177 បើក ពីជើងទៅត្បូងដឹកស្រូវពេញ។មកដល់កន្លែងខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់​ហើយក៏ផ្ទុះឆេះតែម្តង។ចំណែកតៃកុងមិនស្គាល់អត្តសញ្ញាណព្រោះអត់ឃើញនៅកន្លែងកើតហេតុ។

ករណីរថយន្តបើកធ្លាក់ផ្លូវក្រឡាប់ផ្ទុះឆេះនេះមិនបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងសម្បត្តិរដ្ឋទេ។ក្រោយមានភ្លើងឆេះរថយន្ត សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ភ្លាមៗ​មិនឱ្យខូចខាតដល់ស្រូវច្រើនឡើយ៕ដោយ៖វិចិត្រ