សុខភាព

ហាងនំប៉័ងអ៊ីតាលីមួយគ្រោងលក់នំប៉័ងធ្វើពីម្សៅសត្វចង្រិត

ដោយ៖តុលា

ហាងនំប៉័ងអ៊ីតាលីមួយគ្រោងលក់នំប៉័ងធ្វើពីម្សៅសត្វចង្រិតកែច្នៃ។ ដំណឹងនេះកើតឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមុនថា ម្សៅចង្រិតតាមផ្ទះ  (acheta domesticus) អាចត្រូវបានដាក់លក់តាមទីផ្សារ និងលក់ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារនៅក្នុងសហភាពអឺរ៉ុប។ ជួនកាលម្សៅត្រូវបានគេប្រើជាសារធាតុបន្ថែមដើម្បីធ្វើឱ្យផលិតផលកាន់តែសំបូរទៅដោយប្រូតេអ៊ីន។

Enrico Murdocco ជាមេចុងភៅដែលគ្រប់គ្រង Tellia ដែលជាភោជនីយដ្ឋានក្នុងស្រុកនៅទីក្រុង Turin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីថ្ងៃចន្ទថា គាត់បានពិសោធន៍ជាមួយល្បាយនៃគ្រាប់ធញ្ញជាតិ Sicilian សម្រាប់ធ្វើតេស្តដុតនំដើម្បី “បន្ទន់រសជាតិ”  ពីលើម្សៅសត្វល្អិត។ កាសែត Murdocco រំពឹងថានិយតករសហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យកសិដ្ឋានក្នុងស្រុក នាំចូលម្សៅចង្រិតពីប្រទេសវៀតណាម ហើយលក់វាជាអាហារសម្រាប់សត្វ និងធ្វើជាគ្រឿងអាហារតម្រូវការសម្រាប់មនុស្សផងដែរ។ មេចុងភៅរូបនេះបានពន្យល់ថា “ខ្ញុំចង់ដាក់វាក្នុងនំបុ័ងរបស់ខ្ញុំនៅក្នុងការផលិតនៅដើមខែមីនាក្រោយនេះតែម្តង” ។

លោកបានបន្ថែមថា ដោយសារតម្លៃផលិតមកខ្ពស់ជាងធម្មតា ហើយដោយសារតែនំអាចដាក់បានតាមចិត្ត។  “ខ្ញុំដឹងថាវានឹងក្លាយជាផលិតផលពិសេស”៕

ប្រភព៖RT