សេដ្ឋកិច្ច

គ្រោង​សាងសង់ ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​ក្រោយ​សាលា​តិច​ណូ​

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​ក្រោយ​សាលា​តិច​ណូ ក្នុង​ខណ្ឌទួលគោក​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​សាងសង់​ផ្លូវ​មួយ​ខ្សែ​ទៀត នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​ក្រោយ​សាលា​តិច​ណូ ក្នុង​ខណ្ឌទួលគោក ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។​

​ឯកឧត្តម​បាន​បន្ថែមទៀតថា គម្រោង​នេះ​បានទទួល​ការឯកភាព​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ម្តង​រួចមកហើយ តែ​ត្រូវ​ផ្អាក​វិញ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។ ទើបតែ​ពេលនេះ អាជ្ញាធរ​បាននិងកំពុង​សិក្សា​ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ​៕ដោយៈផាវី