សន្ដិសុខសង្គម

នាំស្រ្តីម្នាក់មកសួរបន្ថែមបន្ទាប់ដាក់ទោស២ឆ្នាំ រឿងសែកស្អុយ៣៥ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញបញ្ជាឱ្យនាំខ្លួនស្រ្តីអ្នកជំនួញម្នាក់មកសាកសួរបន្ថែម បន្ទាប់ពីបានផ្តន្ទាទោស​២ឆ្នាំករណីចេញសែកស្អុយ៣៥ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះពេជ្រ ស្រីមុំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ត្រូវបានអនុរក្សពន្ធនាគារព្រៃស ម២ នាំខ្លួនមកបន្តនីតិវិធីពាក់ព័ន្ធករណីផ្សេងទៀត។បន្ទាប់ពីតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងចេញសែកស្អុយ៣៥ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា តុលាការភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញដីកាឃុំខ្លួនចំនួន៤​ក្នុងថ្ងៃតែមួយលើស្ត្រីអ្នកជំនួញហាយសូរូបនេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ តុលាការភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំពីបទចេញសែកស្អុយ៣៥ម៉ឺនដុល្លារ។

ជនត្រូវចោទឈ្មោះ ពេជ្រ ស្រី មុំ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ពេលនេះតុលាការមិនទាន់បានបញ្ជាក់ចំពោះការបង្ហាញខ្លួនរបស់ស្រ្តីជាប់ចោទពីករណីអ្វីខ្លះទៀតនៅឡើយទេ ព្រោះកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ