សន្ដិសុខសង្គម

ជិះម៉ូតូបុករថយន្តធំពីក្រោយបណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាម​

ភ្នំពេញ​៖បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តធំចំពីក្រោយពេញទំហឹង បណ្ដាលឱ្យ បោកក្បាលនឹងកាងដែករថយន្តស្លាប់ភ្លាម រីឯរថយន្តបានបន្តបើកទៅមុខបាត់។ហេតុការណ៍នេះ​បានកើតឡើងនៅតាមមហាវិថីឈ្នះ ឈ្នះ មុខហាងផ្ទះក្រហមគោស្រែ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីយប់​ថ្ងៃទី១០ ខែកុម្ភៈ។

មន្ត្រីនគរបាលបានឱ្យដឹងថា​ បុរសបាត់បង់ជីវិតឈ្មោះវ៉េង វុទ្ធី អាយុ៣១ឆ្នាំ ជាជាងសំណង់ ស្នាក់នៅជិតផ្សារសែនសុខ។ កន្លែងកំណើតភូមិឈើទាល ឃុំព្រែធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម ផ្លាកលេខភ្នំពេញ1HZ.7069 ។

មុនកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូតាមផ្លូវវិមានឈ្នះ ឈ្នះ ពីត្បូងទៅជើងយ៉ាងលឿន ។មកដល់កន្លែងខាងលើក៏បុករថយន្តធំចំពីក្រោយពេញទំហឹងបណ្ដាលឱ្យបោកក្បាលនឹងកាងដែករថយន្តស្លាប់ភ្លាម។ក្រោយកើតហេតុរថយន្តនោះបានបើកបន្តទៅមុខបាត់​៕ដោយ៖វិចិត្រ