បច្ចេកវិទ្យា

ព្រះអាទិត្យនិងព្រិលគឺជាល្បាយដ៏ល្អសម្រាប់ថាមពលពណ៌បៃតងនៅទំនប់សូឡាប្រទេសស្វីស

បើគេសំឡឹងមើលទៅជញ្ជាំងរាងដូចពស់ជាបន្ទះស្រូបពន្លឺព្រះអាទិត្យដែលតភ្ជាប់ទៅនឹងទំនប់ដ៏វែងរបស់ប្រទេសស្វីសដែលបញ្ជាក់ឲ្យឃើញថាវាជាផលិតកម្មបង្កើនថាមពលបៃតងរបស់ប្រទេសនេះនៅក្នុងរដូវរងា។

ក្រុមអ្នកជំនាញគ្រប់គ្រងគម្រោង AlpinSolar និយាយថា ទំនប់ Lake Muttsee មានកម្ពស់ជាង ២,៤០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងហ៊ុមព័ទ្ធដោយកំពូលភ្នំព្រិល ដែលស្ថិតនៅកណ្តាលទីក្រុង Glarus នៃប្រទេសស្វីសមានអត្ថប្រយោជន៍សំខាន់ណាស់។

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង Jeanette Schranz សម្រាប់ការបង្កើតឡើងវិញនៅក្រុមហ៊ុនផលិតថាមពលស្វ៊ីស ហៅថា Axpo បាននិយាយថា “ជាពិសេសក្នុងរដូវរងារោងចក្រថាមពលពន្លឺព្រះអាទិត្យអាល់ផែនបានផ្តល់នូវគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិនានាលើការផលិតអគ្គិសនីបានរហូតដល់ទៅបីដងដែលច្រើនជាងរោងចក្រផលិតអគ្គិសនៅ midland” ។

បន្ទះស្រូបពន្លឺព្រះអាទិត្យជិត ៥០០០ បន្ទះ របស់ទំនប់នេះបានផលិតថាមពលបានរហូតដល់ទៅ ៣,៣ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលល្មមគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់តាមផ្ទះប្រហែល ៧០០ ខ្នង។ ការដំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យត្រូវបានបញ្ចប់កាលពីឆ្នាំមុន ហើយការផលិតនៅកន្លែងនេះបានចាប់ផ្តើមរួចរាល់អស់ហើយ។

លោក Schranz បាននិយាយថា ភ្នំនៃប្រទេសស្វីសមិនសូវរងឥទ្ធិពលដោយអ័ព្ទក្នុងខែដែលត្រជាក់ខ្លាំងជាងនេះទេ មានន័យថាបន្ទះថាមពលពន្លឺព្រះអាទិត្យទាំងនោះទទួលបានពន្លឺព្រះអាទិត្យច្រើនជាងនៅរយៈកម្ពស់ទាប។

Schranz បាននិយាយថា “ចំណាំងពីព្រិលក៏ជាជំនួយផងដែរ”ដោយសារតែបន្ទះស្រូបពន្លឺព្រះអាទិត្យស៊ីគ្នានឹងអាកាសធាតុត្រជាក់ហើយវាអាចផ្តល់ទិន្នផលខ្ពស់នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។

AlpinSolar គឺជាផ្នែកមួយនៃចក្ខុវិស័យដ៏ចម្បងសម្រាប់ Axpo ដែលនិយាយថាខ្លួនមានគោលបំណងដំឡើងថាមពលស្រូបពន្លឺព្រះអាទិត្យចំនួន ៤,២០០ នៅតំបន់ភ្នំនៃប្រទេសអាល់ផែន និងតំបន់ទំនាបនៅឆ្នាំ ២០៣០។

រដ្ឋាភិបាលរបស់ប្រទេសស្វីសក៏កំពុងអនុវត្តគម្រោងឲ្យកាន់តែងាយស្រួលសម្រាប់ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ សភាសហព័ន្ធបានធ្វើវិសោធនកម្មច្បាប់ថាមពលរបស់ប្រទេស កាលពីឆ្នាំមុន ដើម្បីងាយស្រួលតាមដានលើការអនុវត្តសេចក្តីសម្រេចក្នុងការដំឡើងរោងចក្រថាមពលពន្លឺព្រះអាទិត្យថ្មី ក្នុងគោលដៅផលិតថាមពលឲ្យបានកំរិតខ្ពស់នៅក្នុងដូវរងា។

វាជាការជំរុញឲ្យប្រទេសនេះឈានទៅរកមធ្យោបាយបង្កើនថាមពលបៃតងបន្ថែមទៀតសម្រាប់ការផលិតថាមពលដែលមានការពាក់ព័ន្ធទៅនឹងសេចក្តីសម្រេចក្នុងការបញ្ឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ នៅខែមិថុនាឆ្នាំ ២០១១ សភាបានសម្រេចមិនប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័ដែលមានស្រាប់ជារជំនួសឲ្យស្របទៅនឹងសេចក្តីបញ្ជាក់ក្នុងកាធ្វើប្រជាមតិនៅក្នុងឆ្នាំ ២០១៧ ។

Schranz និយាយថា ល្បាយថាមពលដែលមានតុល្យភាព គឺជាកត្តាចំបងសម្រាប់ប្រទេសស្វីស ក្នុងការសម្រេចឲ្យបាននូវការផ្លាស់ប្តូរមកប្រើថាមពលបៃតងវិញ។ អ្នកស្រីបានបន្តថា “ រោងចក្រថាមពលពន្លឺព្រះអាទិត្យអាល់ផែនអាចរួមចំណែកយ៉ាងសំខាន់ផងដែរ” ៕

ប្រភព រ៉យទ័រ