សន្ដិសុខសង្គម

បញ្ជូនវៀតណាម៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ស្វាយរៀង៖កម្លាំងអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី៣ ខែ កុម្ភៈ បានចាប់ជនជាតិវៀតណាម​ប្រុសស្រី៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះផ្នែកជំនាញបានបញ្ជូនក្រុមជនជាតិ​វៀតណាមប្រុសស្រីចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។

ជនសង្ស័យឈ្មោះ ង្វៀងយាំងឌឿក អាយុ៣២ឆ្នាំ ជាកម្មករ, ឃុប វ៉ាន់ឡុង អាយុ២៥ឆ្នាំ បើកហ្គេមអនឡាញ, វិតធីយ៉ាង ភេទស្រី អាយុ២៦ឆ្នាំ, ង្វៀងថាញ់ជុង អាយុ៣១ឆ្នាំ និងឈ្មោះង្វៀងថាញ់ស៊ឺង អាយុ២៧ឆ្នាំ​។ពួកគេជាជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀង។

ពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន១០៣កញ្ចប់- ម្សៅត់ម៉ដ្ឋសង្ស័យគ្រឿងញៀន២៧កញ្ចប់-ប្រភេទគ្រាប់៦គ្រាប់-ជញ្ជីងថ្លឹងគ្រឿងញៀន​៣គ្រឿង-លិខិតឆ្លងដែន៥ក្បាល-ប័ណ្ណការងារជនបរទេស១សន្លឹក-អត្តសញ្ញាណប័ណ្ណវៀតណាម​៥សន្លឹក-ទូរសព្ទ៧គ្រឿង-ម៉ូតូ២គ្រឿង-និងសម្ភារពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ៕ដោយ៖វិចិត្រ