អន្តរជាតិ

នូវែលសេឡង់រកឃើញសារធាតុគ្រឿងញៀនជាង៣តោនអណ្តែតលើសមុទ្រអាត្លង់ទិច

អាជ្ញាធរនូវែលសេឡង់ នៅដើមសប្តាហ៍នេះបានប្រទះឃើញសារធាតុគ្រឿងញៀន​កូកាអ៊ីន​ទម្ងន់​ជាង៣តោនអណ្តែតលើមហាសមុទ្រអាត្លង់ទិច សង្ស័យថាមានពាក់ព័ន្ធនឹងប្រទេសអូស្រ្តាលី។

ប៉ូលិសបាននិយាយថា ការុង៨១ធំៗផ្ទុកនូវកូកាអ៊ីនទម្ងន់ ៣,២ តោនតម្លៃជាង ៣០០ លានដុល្លារ ដែលរសាត់លើសមុទ្រអស់រាប់រយគីឡូម៉ែត្រ ភាគពាយព្យនៃប្រទេសនូវែលសេឡង់ ត្រូវបានរកឃើញ​នៅក្នុងប្រតិបត្តិការរួមជាមួយនឹងសេវាគយ និងកងកម្លាំងការពារប្រទេសនូវែលសេឡង់ ដែលធ្វើ​សកម្មភាពលើការស៊ើបការណ៍សម្ងាត់ភ្នែក៥ ឬហៅថា Five Eyes ដែលរួមមានអូស្ត្រាលី សហរដ្ឋអាម៉េរិក កាណាដា និងចក្រភពអង់គ្លេស។ ស្នងការប៉ូលិសនូវែលសេឡង់ លោក Andrew Coster បាននិយាយថា “នេះគឺជាការរកឃើញដ៏ធំបំផុតនៃគ្រឿងញៀនខុសច្បាប់ដោយភ្នាក់ងាររបស់ប្រទេសនូវែលសេឡង់”។ ក្រុមមន្ត្រីជឿថា គ្រឿងញៀនទាំងនោះត្រូវបានទម្លាក់ឲ្យរសាត់អណ្តែតឆ្លងកាត់ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយនឹងត្រូវប្រមូលនិងនាំយកទៅកាន់ប្រទេសអូស្ត្រាលី។ សារធាតុញៀនទាំងនេះ អាចនឹងត្រូវបានប្រើក្នុងទីផ្សារក្នុងរយៈពេលមួយឆ្នាំ”។

ចំពោះប្រភពដែលបណ្តែតវា អាជ្ញាធរនូវែលសេឡង់ និងក្រុមពាក់ព័ន្ធមិនទាន់អាចផ្តល់​បានភ្លាមៗ​ឡើយ៕

ប្រភព៖NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា