អន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី Medvedevថា រុស្ស៊ីនឹងបង្កើនការផ្គត់ផ្គង់អាវុធច្រើននៅឆ្នាំ ២០២៣នេះ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធរបស់​រុស្ស៊ីនឹង​បង្កើនការចែកចាយអាវុធខ្លាំងនៅឆ្នាំ២០២៣នេះ ដើម្បីអាចឆាប់យកឈ្នះអ៊ុយក្រែន។

អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បានជម្រាបឲ្យដឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី​តែងតែទទួលបានការផ្គត់ផ្គង់ពេញលេញនៃប្រភេទមីស៊ីលជាច្រើនប្រភេទ។ ការចែកចាយផ្នែករឹង​យោធាគ្រប់ប្រភេទនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៣នេះ។ តាមសេចក្តីរាយការណ៍បន្ទាប់ពីចុះ​ទៅត្រួតពិនិត្យកាំជ្រួចក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រោងចក្រផលិតសព្វាវុធ លោក Medvedev ថែមទាំងបាននិយាយថា “ការផ្គត់ផ្គង់ថ្មីៗនឹងអាចឱ្យរុស្ស៊ី ផ្តួលពួក Neo-Nazis អ៊ុយក្រែន ដែលត្រូវបាន​ផ្តល់អាហារ,សព្វាវុធដោយក្រុមលោកខាងលិចជាច្រើន” ។

ការលើកឡើងរបស់ Medvedev  ចុងក្រោយនេះ ហាក់ដូចជាការចេញមុខបដិសេធនឹងការវាយតម្លៃ​របស់លោកខាងលិចដែលថារុស្ស៊ីកំពុងខើចអាវុធ ជិតអស់អាវុធដោយសារត្រូវទណ្ឌកម្មមិនអាច​ផលិតបាន៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា