អន្តរជាតិ

អង់គ្លេសផ្តល់កាំភ្លើងធុនធ្ងន់ចំនួន៣០គ្រឿងឲ្យអ៊ុយក្រែន

ដោយ៖សហការី

មានសេចក្តីរាយការណ៍មកថា អង់គ្លេសពុំមានកាំភ្លើងធុនធ្ងន់រក្សាទុកទៀតទេបន្ទាប់ពីបានប្រគល់វាទាំងអស់ទៅឲ្យអ៊ុយក្រែន ដើម្បីជាកិច្ចប្រឹងប្រែងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រមុខការពារជាតិរបស់អង់គ្លេសបានសន្យាថានឹងផ្តល់អាវុធធុនធ្ងន់ប្រភេទ AS90s ទាំង ៣០ ទៅឲ្យទីក្រុង Kyiv ហើយឥឡូវនេះអង់គ្លេសកំពុងស្វែងរកកាំភ្លើង K9 Thunders និង Archer ជាបន្ទាន់ដើម្បីបំពេញស្តុករបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ MailOnline ថា “ការផ្តល់អាវុធធុនធ្ងន់ប្រភេទ AS90 នឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនហើយជួយឲ្យទទួលបានជោគជ័យនៅលើសមរភូមិយ៉ាងឆាប់រហ័សផងដែ៕