សន្ដិសុខសង្គម

ស្រាវជ្រាវចាប់បាន៣នាក់បន្ទាប់បង្កអគ្គិភ័យឆេះហាងស្លាប់មនុស្ស៣នាក់

ភ្នំពេញ៖រហូតដល់ព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ សមត្ថកិច្ចស្រាវជ្រាវចាប់បាន៣នាក់ បន្ទាប់ពីបង្កឱ្យមាន​អគ្គិភ័យឆេះហាងមួយធ្វើឱ្យមនុស្ស៣នាក់ស្លាប់នៅសង្កាត់ផ្សារដេប៉ូទី២ ពេលកន្លងមក។

គួរបញ្ជាក់ថា ករណីអគ្គិភ័យបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ទីតាំងដែលឆាបឆេះជាហាងកំពុងជួសជុលដោយសង់នៅជាប់នឹងហាងមួយយីហោ “កន្លែងថ្មី” ជាហាងម្ចាស់តែមួយ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ កែម កូលីន អាយុ៤២ឆ្នាំ ជាអ្នកលក់កាហ្វេ កន្លែងកំណើតនៅស្រុក​បាណន់ ខេត្តបាត់ដំបង។ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ អ្នករត់តុ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ សេង សំអាង អាយុ២៩ឆ្នាំ អ្នករត់តុ នៅស្រុកកោះកុង ខេត្តកោះកុង។ចំពោះជនសង្ស័យ​ទាំង៣នាក់ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ៕ដោយ៖វិចិត្រ