សន្ដិសុខសង្គម

រថយន្តបុកជាមួយរថយន្ដបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ដម៉ាក Lexus បានបុកជាមួយរថយន្តម៉ាក KIA Morning បណ្តាលឱ្យស្ត្រីម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវ OCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែកុម្ភៈ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បើករថយន្ដម៉ាក Lexus NX200T ផ្លាកលេខភ្នំពេញ 2BR-9796 ធ្វើដំណើរតាមផ្លូវបេតុងOCIC ។

មកដល់កន្លែងខាងលើ រថយន្ត Lexus បានបុកជាមួយរថយន្ត KIA Morning ផ្លាកលេខភ្នំពេញ 2BT-3731 ពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយកើតហេតុ កម្លាំងជំនាញ​បានចុះវាស់វែងនិងយករថយន្តទាំង២គ្រឿងទៅទុកនៅស្នងការរដ្ឋាននគរបាល​ចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ