សេដ្ឋកិច្ច

ផ្លូវ​ត​ភ្ជាប់​ឧទ្យាន​ជាតិ​បូកគោ​-​ផ្លូវជាតិ​លេខ​៤ នៅសល់​១៦​គីឡូម៉ែត្រ ភ្ជាប់​គ្នា​បាន​ហើយ​

​ភ្នំពេញ​៖​ផ្លូវ​ត​ភ្ជាប់​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៤ ដែលមាន​ប្រវែង​សរុប ៦១​គីឡូម៉ែត្រ​ឈូសឆាយ​សម្រេចបាន​ប្រមាណ​ជា ៤៥​គីឡូម៉ែត្រ​ហើយ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៣​។​មានន័យថា​៖​នៅសល់​ប្រមាណ​ជ​១៦​គីឡូ​ម៉េ​ត្រ​ទៀត​ប៉ុណ្ណោះ​អាច​ភ្ជាប់​គា្ន​បាន​ហើយ​។ នេះ​បើតាម​ការចុះពិនិត្យ​ការដ្ឋាន​ដោយផ្ទាល់​របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅ​ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​១៥៨+២០០ ឆ្ពោះទៅ​ភ្នំ​បូកគោ​ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការ​ដូងប្រេង​របស់​ឧកញ៉ា ម៉ុង ឬ​ទ្ធី​។​

​គម្រោង​ស្ថាបនា​ផ្លូវ​នេះ ទទួល​រ៉ាប់រង​ការចំណាយ​ទាំងស្រុង​ដោយ​អ្នកឧកញ៉ា សុខ គង់ ហើយ​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី ជួយ​ឈូសឆាយ​ដើម​ដូងប្រេង ដើម្បី​បើកផ្លូវ​៕ដោយៈសុភក្រ្តា