សន្ដិសុខសង្គម

បញ្ជូនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រសៀលថ្ងៃទី២ ខែកុម្ភៈ បានបញ្ជូនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ការបង្រ្កាបគ្រឿងញៀនលើ២ទីតាំងទី១-កាលពីថ្ងៃទី៣១ ខែមករាអាវុធហត្ថ​ខណ្ឌដង្កោ បានចុះបង្រ្កាបចាប់ជនសង្ស័យ៤នាក់នៅម្តុំដីឡូមួយភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ចាប់បានវត្ថុតាងគ្រឿងញៀនក្រាមសថ្លាចំនួន៩កញ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៤ឈ្មោះ សានសារៀង អាយុ៣៧ឆ្នាំ- ឡុង បូ អាយុ៤២ឆ្នាំ- ចាន់ ស្រីណា ភេទស្រី អាយុ១៩ឆ្នាំ និងឈ្មោះ ចាន់ចំរើន អាយុ ៣៤ឆ្នាំ។ពួកគេស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២-កម្លាំងអាវុធហត្ថខណ្ឌដូនពេញចុះបង្រ្កាបនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ជនសង្ស័យម្នាក់ឈ្មោះ ប៊ុន វិច្ឆិកា អាយុ៣៥ឆ្នាំ។វត្ថុតាងគ្រឿងញៀន ក្រាមសថ្លាមួយកញ្ចប់និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន៕ដោយ៖វិចិត្រ