សុខភាព

ជះលុយ២លានដុល្លារក្នុងមួយឆ្នាំដើម្បីកែប្រែរាងកាយឲ្យនៅក្មេងជាងវ័យ

ដោយ៖សហការី

លោក Novak Djokovic មានអាយុ ៣៥ ឆ្នាំ ហើយពេលខ្លះគាត់បានដើរលេងយកខ្យល់អាកាសខាងក្រៅដើម្បីបង្កើនគ្រាប់ឈាមរបស់គាត់ជាមួយនឹងអុកស៊ីហ្សែន និង ផឹកទឺកជជែកគ្នាលេងធ្វើឲ្យគំនិត្យជ្រះថ្លាប្រកបដោយវិជ្ជមាន។ លោក Tom Brady មានអាយុ ៤៥ ឆ្នាំ បានផ្តល់ដំណឹងល្អអំពីអាហារបំប៉នដែលប្រឆាំងនឹងអាយុចាស់ជរា ដែលជាម្សៅម៉្យាងផ្តល់នូវជាតិទឹក និងជួយរាងកាយដែលអាចបត់បែនបានស្រួល។

LeBron James មានអាយុ ៣៨ ឆ្នាំគាត់ត្រូវបានគេនិយាយថានឹងចំណាយ ១.៥ លានដុល្លារក្នុងមួយឆ្នាំលើរាងកាយរបស់គាត់ដើម្បីរក្សាសភាវះ Father Time ដែលភាគច្រើននៅក្នុងសហសម័យរបស់ពួកគេបានចូលនិវត្តន៍ កាយសម្បទារបស់វរជនអត្តពលិកទាំងបីនេះនៅតែមានភាពអស្ចារ្យដ៏ដែល។ ដោយសារពួកគេស្ម័គ្រចិត្តប្រតិបត្តិខ្លួនតាមវិទ្យាសាស្ត្រសុខាភិបាលទំនើបបើធៀបនឹង Bryan Johnson។

ចនសុនអាយុ ៤៥ ឆ្នាំគឺជាសហគ្រិនផ្នែកបណ្តាក់ទុនគាត់មានទ្រព្យសម្បត្តិយ៉ាងច្រើនហើយមានវេជ្ជបណ្ឌិតនិងអ្នកជំនាញផ្នែកសុខភាពជាង ៣០ នាក់សម្រាប់តាមដានរាល់មុខងាររាងកាយរបស់គាត់។ ក្រុមការងារដែលដឹកនាំដោយវេជ្ជបណ្ឌិត Oliver Zolman មានអាយុ ២៩ ឆ្នាំបានប្ដេជ្ញាជួយកែប្រែភាពចាស់នៅគ្រប់សរីរាង្គទាំងអស់របស់លោក Johnson ។

Zolman និង Johnson អានអំពីសិល្ប៍វិទ្យាសាស្ត្រស្តីពីភាពចាស់ និងភាពជាប់លាប់បានយូរ ហើយចាត់ទុកលោក Johnson ដូចជាសត្វជ្រូកហ្គីណេសសម្រាប់ដកស្រង់បទពិសោធន៏ក្នុងការព្យាបាលដ៏ជោគជ័យបំផុត ដោយធ្វើការតាមដានឲ្យដឹងលើគ្រប់វិធីដែលគេទទួលបានលទ្ធផល។ ដើម្បីធ្វើឱ្យមានកម្មវិធីនេះដំណើរការបានគឺតម្រូវឱ្យមានការបណ្តាក់ទុនជាច្រើនលានដុល្លារ រួមទាំងការចំណាយលើឈុតវេជ្ជសាស្រ្តនៅក្នុងផ្ទះរបស់ Johnson ក្នុងទីក្រុង Venice រដ្ឋកាលីហ្វ័រញ៉ា។ ឆ្នាំនេះ គាត់កំពុងតែចំណាយប្រាក់យ៉ាងហោចណាស់ ២ លានដុល្លារលើការកែប្រែខ្លួនរបស់គាត់។ គាត់ចង់បានខួរក្បាល បេះដូង សួត ថ្លើម ក្រលៀន សរសៃពួរ ធ្មេញ ស្បែក សក់ ប្លោកនោម លិង្គ និងរន្ធគូថ ដែលមានអាយុ ១៨ ឆ្នាំទាំងអស់៕